Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លាប់​១​នាក់ របួសធ្ងន់​១​នាក់ ជិះ​ម៉ូតូ​បុក​បង្គោល​សុវត្ថិភាព​នៅ​ចិញ្ចើមផ្លូវ ដោយសារ​បើកបរ​ក្នុង​សភាព​ស្រវឹង និង​ប្រើប្រាស់​ល្បឿន​

spot_img

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ស្លាប់​១​នាក់​របួសធ្ងន់​១​នាក់ ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​បុក​បង្គោល​សុវត្ថិភាព​នៅ​ចិញ្ចើមផ្លូវ ដោយសារ​បើកបរ​ក្នុង​សភាព​ស្រវឹង និង​ប្រើប្រាស់​ល្បឿន​លឿន​ពេក​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង នេះ កើតឡើង​នៅ​ព្រលប់​ថ្ងៃទី​៣១ ខែតុលា លើផ្លូវ​ជាតិ លេខ​៧ ក្រចេះ​_​ស្នួល ចំណុច​សួន​អា​ពារ​ហ៍​ពិ​ពារ​ហ៍​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។​

​ជនរងគ្រោះ​ឈ្មោះ​ទូ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាត់​ហើយ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​ស្លាប់​នៅ​និង​កន្លែង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​ម៉ិច ទូច អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវ​រងរបួស​ធ្ងន់​។​

​ករណីនេះ​ត្រូវបាន​នគរបាល​ជំនាញ​ចរាចរណ៍​រកឃើញ​ថា បណ្តាលមកពី​បើកបរ​ក្នុង​សភាព​ស្រវឹង និង​ប្រើប្រាស់​ល្បឿន​លឿន​ជ្រុល​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×