Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ជនល្មើស​ម្នាក់ លួច មាន​ស្ថាន​ទម្ងន់ទោស ឆក់យក​ទូរស័ព្ទដៃ ន​និង​កាបូបដៃ​ដាក់​លុ​យ

spot_img

​ភ្នំពេញ​៖​អធិការដ្ឋាន​នគ​បាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ករណី​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស (​ឆក់យក​ទូរស័ព្ទដៃ និង​កាបូបដៃ​ដាក់​លុយ​)​ចាប់​ជនល្មើស​ម្នា​ក់នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦ នៅ​ចំណុច​ក្បែរ​ផ្ទះសំណាក់ សុវណ្ណ គី​រី ផ្លូវ វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ មានជ័យ រ​រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ ស្រី អាយុ​ប្រហែល ៣០ ឆ្នាំ ។​

​ជនសង្ស័យ​ឈ្មោះ សន បុរី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​លេខ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករសំណង់ ។ វត្ថុតាង​ចាប់យក ៖​ទូរស័ព្ទដៃ ០១ គ្រឿង​ម៉ាក អាយ​ហ្វូ​ន​ស៊ី​ច​ផ្លើ ពណ៌ ទឹកមាស ដែលមាន​ស៊ីម​កាត​លេខ ០៩៦ ៨៩០ ២២២៣ , កាបូបដៃ​ដាក់​លុយ ពណ៌ ខ្មៅ ចំនួន ០១ , ប័ណ្ណ ប​.​ស​.​ស ចំនួន ០១ កាត​ធនាគារ​វី​ង ចំនួន ០១ និង​លុយ​ចំនួន ២​ម៉ឺន​រៀល​

​នគរបាល​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា កាលពី​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ១៦​ម៉​០០​នាទី ជនសង្ស័យ​ឈ្មោះ សន បុរី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ បាន​ដើរ​ចេញពី​ផ្ទះជួល​នៅ​ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ​៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ពេល​ដល់​ចំណុច​ក្បែរ​ផ្ទះសំណាក់ សុវណ្ណ គី​រី ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​កន្លែងកើតហេតុ​) ក៏បាន​ឃើញ​នារី​រងគ្រោះ​ម្នាក់ ភេទ ស្រី អាយុ​ប្រហែល ៣០ ឆ្នាំ (​មិន​ស្គាល់​អត្តសញ្ញាណ​) ដើរ​ម្នាក់ឯង​កាន់​ទូរ​សព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​ស៊ី​ច​ផ្លើស ពណ៌ ទឹកមាស ស៊ីម​កាត​លេខ ០៩៦ ៨៩០ ២២២៣ និង​កាបូបដៃ​ដាក់​លុយ ពណ៌ ខ្មៅ ឃើញ​ដូច​នោះ​ជនសង្ស័យ​ក៏​ដើរ​តាម​ពីក្រោយ​នារី​រងគ្រោះ​នោះ ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ និង​កាបូបដៃ​ដាក់​លុយ​ខាងលើ ហើយ​រត់គេចខ្លួន ភ្លាមៗ​នោះ​ស្រាប់​តែមាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្បែរ​កន្លែងកើតហេតុ មក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សន បុរី យកមក​ធ្វើការ​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣​តែម្ដង ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សន បុរី សមត្ថកិច្ច​យើង​ធ្វើ​ការចាប់​វត្ថុតាង ៖ ទូរស័ព្ទដៃ ០១ គ្រឿង​ម៉ាក អាយ​ហ្វូ​ន​ស៊ី​ច​ផ្លើ ពណ៌ ទឹកមាស ដែលមាន​ស៊ីម​កាត​លេខ ០៩៦ ៨៩០ ២២២៣ , កាបូបដៃ​ដាក់​លុយ ពណ៌ ខ្មៅ ចំនួន ០១ , ប័ណ្ណ ប​.​ស​.​ស ចំនួន ០១ កាត​ធនាគារ​វី​ង ចំនួន ០១ និង​លុយ​ចំនួន ២​ម៉ឺន​រៀល ។ ចំណែក​ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​រួច​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរ​បាន​ស្ទឹងមានជ័យ​ទី​៣ នោះទេ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​អត្តសញ្ញាណ ជនរងគ្រោះ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ សន បុរី ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×