Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ថ្ងៃ​អុំទូក​ទី​១ ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ​ថា រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​រួមមាន ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ដែល​បាន​ដើរ​កម្សាន្ត សរុប​មាន​២០៧,០១២​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន​២០៣,៦២៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន​៣,៣៨៩​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​បន្ដទៀតថា គោលដៅ​ទេសចរណ៍​សំខាន់ៗ មួយចំនួន​មាន​៖ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ចំនួន ៥៨,៧៩៧​នាក់ , ខេត្តកំពត ទទួលបាន​ភ្ញៀវ​ចំនួន ២០,៧៧២​នាក់​, ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវ​ចំនួន ១៨,៩២០​នាក់​, ខេត្តកណ្តាល ទទួលបាន​ភ្ញៀវ​ចំនួន ១៤,៥៧៥​នាក់ , ខេត្តកំពង់ស្ពឺ ទទួលបាន​ភ្ញៀវ​ចំនួន ១១,៩៤៨​នាក់ , ខេត្តកោះកុង ទទួលបាន​ភ្ញៀវ​ចំនួន ៨,៩៦៦​នាក់ , ខេត្តតាកែវ ទទួលបាន​ភ្ញៀវ​ចំនួន ៨,៦៣៨​នាក់ , ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវ​ចំនួន ៧,៧១៨​នាក់ , ខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវ​ចំនួន ៧,៦៨២​នាក់​, រាជធានី​ភ្នំពេញ ទទួលបាន​ភ្ញៀវ​ចំនួន ៧,៤២៩​នាក់​។​

​ជាការ​កត់សម្គាល់ ដោយ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​បណ្តា​ខេត្ត ក៏​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ដូច​រាល់​ឆ្នាំ និង​អាស្រ័យ​ដោយ​បញ្ហា​ទឹកជំនន់ ចំនួន​ភ្ញៀវទេសចរ​ផ្ទែ​ក្នុង មានការ​ថយចុះ​ធៀប​ឆ្នាំមុន​។ បញ្ហា​ទឹកជំនន់ ក៏បាន​ធ្វើ​ឲ្យ​ការដើរ​កម្សាន្ត ទៅ​គោលដៅ​ទេសចរណ៍ មួយចំនួន មានការ​លំបាក ដូច​នៅ​តំបន់​ពាយព្យ (​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់​) ទទួលបាន​ភ្ញៀវ​ត្រឹម​ប្រមាណ​១៣,៣៧៤​នាក់ ស្មើ​តែ​ប្រមាណ​៦.៤៦% នៃ​ភ្ញៀវ​សរុប ខណៈដែល​តំបន់ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ក៏​ទទួលភ្ញៀវ​បានត្រឹមតែ​ប្រមាណ​៥៣,១៦៧​នាក់ ស្មើនឹង​ប្រមាណ ២៥.៦៣% នៃ​ភ្ញៀវ​សរុប​។​

​ប៉ុន្តែ​ទោះយ៉ាងណា ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន ប្រមាណ​២៨.៤០% នៃ​ភ្ញៀវ​សរុប​ដែល​ភាគច្រើន បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា ក្នុង​ខេត្ត​ដូចជា តំបន់​ប្រាសាទអង្គរវត្ត ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​ជាដើម​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការ​អនុវត្តតាម​ប្រសាសន៍​ក្រើនរំលឹក របស់​សម្តេច​តេ​ជោ ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×