Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆៃលី ដាឡែន ខួបកំណើត​យប់មិញ​លេង​ស្ទីល​ដូច​ព្រះ​នាង​

spot_img

​ភ្នំពេញ​- តារាចម្រៀង​យេ​យេ ឆៃលី ដាឡែន ធ្វើ​ខួបកំណើត​គម្រប់​អាយុ ៣៦​ឆ្នាំ ​គ្រា​ដែល​នាង​ទើបតែ​សម្រាល​បាន​កូនប្រុស​មួយ​អាយុ​ជិត ៣​ខែ ប៉ុន្តែ​នាង​មិន​ធ្វើ​ពិធី​បង្កក់​ទេ ព្រោះ​នាង​គិត​ថា​កូនប្រុស​នាង​មាន​អាយុ​ទើបតែ​៣​ខែ នាង​ថា​ចាំ​កូន​បាន​មួយ​ខួប​ទើប​ធ្វើ​ពិធី​បង្កក់​តែម្តង​។

 

អាយុ​គ្រាន់តែ​ជា​តួលេខ​មែន អាយុ​សាមក្រាស់​ទៅហើយ តែ ឆៃលី ដាឡែន ​បាន​លេង​ស្ទីល​រ៉ូប​របស់​នាង​ក្នុង​ថ្ងៃកំណើត ព្រមទាំង​គ្រង​មកុដ​មើលទៅ​ដូច​ព្រះ​នាង​ដែរ​តា​ស​។ ក្នុង​ថ្ងៃ​នោះ​ដែល ​ដាឡែន បាន​ប្រាប់ថា រូប​របស់​នាង បាន​ការឧបត្ថម្ភ​ពី​ហាង​កាត់ដេរ​មួយ ដែល​ផ្តល់​ជា​ការដូ ជូន​នាង​ក្នុង​តំលៃ​ជិត​ពាន់​ដុល្លារ​ឯណោះ​។

ខួបកំណើត​ឆ្នាំនេះ តារា​សម្តែង ឆៃលី ដាឡែន បាន​រៀបចំ​កាលពី​រាត្រី​ថ្ងៃ​ច័ន្ទ ទី ១២ កុម្ភៈ ២០១៨ ​នៅ​ហាង​អាហារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អញ្ជើញ​ភ្ងៀវកិត្តិយស​ប្រមាណ​១៥​តុ​។ ដាឡែន ​ថា​ ក្នុង​ចំណោម​ភ្ញៀវ​១៥០​នាក់​នេះ គឺ​មាន​អ្នកសិល្បៈ​ចូលរួម​ប្រហែល​ពាក់កណ្តាល ​ព្រោះ​ក្នុង​នោះ​នាង​ក៏​បាន​អញ្ជើញ​អ្នកជំនួញ និង​បងប្អូន​សាច់ញាតិ ផងដែរ​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×