Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋាន និង​តាម​វត្ត​អារាម រៀបចំ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ យ៉ាង​សប្បាយរីករាយ នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ នៅ​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្ដែតប្រទីប នៅតាម​វត្ត​អារាម​ជាច្រើន រួមទាំង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តបាត់ដំបង បានរៀបចំ​ពិធី​អកអំបុក​សំពះ​យ៉ាង​អ៊ូរ​អរ​យ៉ាង​សប្បាយរីករាយ ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដោយ​ការ​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​ក្នុង​ខេត្តបាត់ដំបង​នេះ គឺ​តាម​វត្ត​អារាម​ខ្លះ រៀបចំ​ឲ្យ​មានការ​ដាល់អំបុក​នៅតាម​ទីតាំង​ពិធី​ផ្ទាល់ ប៉ុន្តែ​កន្លែង​ខ្លះទៀត តម្រូវ​ឲ្យ​អ្នកចូលរួម ត្រូវយក​អំបុក​មកពី​ខាងក្រៅ​ហើយ​ធ្វើ​ពិធី​អកអំបុក​ជុំគ្នា បន្ទាប់​ធ្វើ​ពិធី​តាម​ប្រពៃណី​ទំនៀមទម្លាប់ ពី​បុរាណ​នេះ ពលរដ្ឋ​ក៏បាន​នាំគ្នា​រាំលេង​កម្សាន្ត​ផងដែរ​។​

​អ្នកស្រី ឡៅ វិ​ន អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ស្ថិតនៅក្នុង​ឃុំ​មានជ័យ​ស្រុក​សំឡូត បាន​និ​យា​យា​ប្រាប់ថា ក្នុង​រមណីយដ្ឋាន​នេះ​គឺមាន​ការរៀបចំ​ពិធី​អកអំបុក​សំ​ព្រះ​ខែ ជាច្រើន​ឆ្នាំ​មកហើយ ដែល​ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​ថែរក្សា​នូវ​ទម្លាប់​ប្រពៃណី​ខ្មែរ​ផង​ក៏ដូចជា ដើម្បី​បង្ក​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​បន្ថែម​ដល់​ភ្ញៀវទេសចរ មកលេង​កម្សាន្ត​នៅ​ទឹកធ្លាក់​ចម្ការ​ស្វាយ​នេះ ។ ដោយមាន​រៀបចំ​ពិធី​ដាល់អំបុក ឬ​អកអំបុក​ក្នុង​រមណីយដ្ឋាន គឺ​ភ្ញៀវ​គ្រប់រូប​អាច​ចូលរួមបាន​គ្រប់គ្នា រួមទាំង​មាន​អាហារសម្រន់​និង​ភេសជ្ជៈ សម្រាប់​ឲ្យ​ពួកគាត់​បរិភោគ​ផង​។ ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​១៩ ការ​មកលេង​កម្សាន្តរ​បស់​ភ្ញៀវទេសចរ​នៅ​រមណីយដ្ឋាន​នេះ ក៏បាន​មានការ​ថយចុះ​ផងដែរ ប៉ុន្តែ​នៅមាន​អ្នក​មកលេង​សឹង​រាល់ថ្ងៃ ពិសេស​នៅ​ថ្ងៃបុណ្យ​ទាន​ធំៗ ហើយ​ក្នុង​ទីកន្លែង​នេះ ក៏បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​នេះ​ផងដែរ ។​

​គួរ​បញ្ជាក់ថា នៅ​ខេត្តបាត់ដំបង នាឱកាស​បុណ្យអុំទូក​នេះ ពុំ​សូវ​មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ដូច​ពិធីបុណ្យ​ចូលឆ្នាំ ចូលឆ្នាំ​សកល​ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ពិសេស​នៅ​ឆ្នាំនេះ ព្រោះ​បញ្ហា​ទឹកជំនន់​និង​បញ្ហា​ជំងឺ​កូ​វីដ​១៩​ផង​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×