Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៥៣​ម៉ឺន​តោន កើនឡើង​ជាង​ឆ្នាំ មុន​

spot_img

​ភ្នំពេញ​៖ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ និង​នេសាទ នៅលើ​គេហ​ទំរ​ព័រ​ហ្វេ​ស​ប៊ុ​កថា កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៥៣​ម៉ឺន​តោន ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​២០២០​នេះ មានការ​កើនឡើង​ជិត​៨​ម៉ឺន​តោន (៧​ម៉ឺន​៨​ពាន់​៣៦៥ តោន​)​ស្មើនឹង​១៧.១១% បើ​ធៀប​ទៅនឹង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ​ជាង​៤៥​ម៉ឺន​តោន​( ៤៥​ម៉ឺន​៧​ពាន់​៩៤០ តោន )​ប៉ុណ្ណោះ​។​
​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ និង​នេសាទ បាន​បង្ហោះ​នៅលើ​គេហ​ទំរ​ព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣១​តុលា អំពី​លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន ជាង​៥៣ ម៉ឺន​តោន ដែល​ក្នុងនេះ​មាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២​ម៉ឺន​១​ពាន់​១៣២ តោន​, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១០៩ ០១២ តោន​និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦,១៣៨ តោន​។ ការនាំចេញ​អង្ករ​រយៈ​១០​ខែ​ដើមឆ្នាំ​២០២០​នេះ គឺមាន​ការកើនឡើង​ប្រមាណ​៧៨ ៣៦៥ តោន ស្មើនឹង​១៧.១១% ដែល​ធៀប​ទៅនឹង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៤៥​ម៉ឺន​៧​ពាន់​៩៤០ តោន ។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​នេះ មាន​ចំនួន​៦០​ប្រទេស​៖ នៅក្នុង​សហភាព​អឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨​ប្រទេស​,​ប្រទេស​ចិន​(​រួមទាំង​កោះ​ហុងកុង​,​ម៉ាក់​កាវ​និង​តៃវ៉ាន់​),​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន​២៩​ប្រទេស ។
​ក្រុមហ៊ុន​ចំនួន ១០ ក្នុងចំណោម ៧២​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ​។ ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ ៖១)​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​មាន​ចំនួន​២៤​ប្រទេស​មាន​បរិមាណ​ស​រុ​ប​ចំនួន​១៧​ម៉ឺន​៤​ពាន់​៣៩១ តោន​កើន​ចំនួន​៣២.៥១%,​។ ២) ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន​១៩​ម៉ឺន​៤​ពាន់​៤៥១ តោន កើនឡើង​ចំនួន​៣៦,២៦%,​។ ៣)​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​បរិមាណ​សរុប ចំនួន​៧​ម៉ឺន​១​ពាន់​៨៨២​តោន​កើនឡើង​ចំនួន​១៣.៤០%, និង ៤)​គោលដៅ​ដ៏ទៃទៀត ចំនួន​២៩ ប្រទេស មាន​បរិមាណ​សរុប​ចំនួន​៩៥​ម៉ឺន​៥​ពាន់​៨១ តោន បាន​កើនឡើង​ចំនួន ១៧,៨៣% ។​
​ដោយឡែក​ចំពោះ ការនាំចេញ​ស្រូវ​ទៅតាម​បណ្តា​ច្រក​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម សម្រាប់​រយៈពេល ៩​ខែ​២៨​ថ្ងៃ ដើមឆ្នាំ​២០២០ (​មកទល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២០) មាន​បរិមាណ​សរុប​ចំនួន ១ ៤២៧ ២២៦ តោន ។​

​បើទោះបីជា​ឆ្នាំ​២០២០​នេះ វិស័យ​ស្នូល​សំខាន់ៗ​មួយចំនួន​របស់​កម្ពុ​ជា កំពុង​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងដំណំ​ពី​វិបត្តិ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្ដែ បើ​យើង​ក្រឡេក​មក​មើល​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​វិញ ហាក់​មាន​សន្ទុះ​ងើបឡើង​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​អះអាងថា នៅ​ឆ្នាំនេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ទំនងជា​អាច​នឹង​កើនឡើង ប្រកៀក​ប្រកិត​ទៅនឹង​ផែនការ​នាំចេញ​អង្ករ​១​លាន​តោន ដែល​គោលដៅ​នេះ​រដ្ឋាភិបាល​បាន​ដៅ​ទុកជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​បានសម្រេច​នៅឡើយ​៕​ដោយ​៖CEN​

spot_img
×