Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេភូមិ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូឌុប​ប្រពន្ធ​បុក​ឆ្កែ​រត់​កាត់​ផ្លូវ

spot_img

​ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះ​មានឈ្មោះ​ឡែ ច​យ ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ​(​ស្លាប់​) ជា​មេភូមិ​ឯកភាព​) ចំណែក​ប្រពន្ធ​របួសធ្ងន់ ឈ្មោះ​មាស នី អាយុ​៥១​ឆ្នាំ ពួកគាត់​ជួប​គ្រោះថ្នាក់​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់ មកពីផ្សារ​នៅតាម​ផ្លូវ​ត្រូវបាន​សត្វ​ឆ្កែ​រត់​បុក​បណ្តាល​ឲ្យ​ដួល​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ផ្លាកលេខ 1B.1622 ដែល​បាន​ឌុប​ប្រពន្ធ​ត្រឡប់​ពី​ទិញ​ផ្លែឈើ​មក​លក់ នៅ​សាលារៀន ហើយ​ជិះ​ម៉ូតូ​ក្នុង តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៥៦ ក្នុង​ល្បឿន​លឿន​ឆ្កែ​រត់​បុក​ពេញទំហឹង បណ្តាល​ដួល​បោក​ក្បាល​បណ្តាល​ប្តី​ស្លាប់​ភ្លាមៗ​នឹង​កន្លែង ចំណែក​ប្រពន្ធ​របួសធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឌុប​ប្រពន្ធ​ត្រឡប់​ពី​ផ្សារ ហើយ​ប្រហែលជា​បើក​ម៉ូតូ​លឿន​ពេក បណ្តាល​បុក​ឆ្កែ​រត់​កាត់​ផ្លូវ​ក៏​ដួល​បោក​ក្បាល​ស្លាប់​ប្តី​នៅនឹងកន្លែង ប្រពន្ធ​របួសធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​កាន់​មន្ទីរពេទ្យ​៕​ដោយ​៖CEN


spot_img
×