Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃចន្ទ ទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០

spot_img

ឆ្នាំជូត​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​លេច​រឿង​រាវ​បន្តិចបន្តួច​ចូល​យាយី​នាំឱ្យ​កើតការ​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ផងដែរ​។​

ជំនួញ ៖ ​​​លោក​អ្នកមាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​លោកអ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​ឱ្យ​បានល្អ​ព្រោះ​ងាយ​ខូច​និង​បាក់បែក​ណាស់​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន​ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ​ ៖ ​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស​កិច្ច​ការសំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ផង​។

ជំនួញ ៖ ​​​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំខាល

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​រឿង​សំខាន់​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​សម្រេច​តែង​មិន​សម្រេច​ដូច​គោលដៅ​នោះឡើយ​។​

ជំនួញ ៖ ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។​

ស្នេហា ៖​ កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំថោះ​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​មានជោគ​សិរី​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។ នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ច្រើន​រឿង​ផង​។

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកប​ជំនួញ​អ្វី​គប្បី​សម្រុក​ពេញទី​បាន​ហើយ​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​វិញ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំរោង​

​​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​បើ​លោក​អ្នកជា​មន្ត្រីរាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្ក​ការ​ថ្នាំងថ្នាក់​និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ផង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំម្សាញ់​

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។

ជំនួញ ៖ ​​​​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំមមី​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​កាន់​កិច្ចការ​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ​

​​​​រាសី​ស្រុតចុះ​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​ត្រូវយក​កិច្ចការងារ​ធំដុំ​ឬ​សំខាន់​ពេក​មក​ធ្វើ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើនជាង​សព្វមួយដង​។

ជំនួញ ៖ ​​​មានការ​ប្រកួតប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំវក​

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរកត់សម្គាល់​តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។​

ជំនួញ ៖ ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរកា​

​​​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ឱ្យ​ប្រយ័ត្ន​ហេតុការណ៍​ណាមួយ​កើត​ស្មាន​មិន​ដល់​។

​ជំនួញ ៖ ​​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ខ្លួន​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ទាំង​ផ្អែមល្ហែម​និង​ជូរចត់​កំពុង​នៅ​លាយឡំ​គ្នា​៕

​ឆ្នាំច​

​​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​​​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

​ឆ្នាំកុរ​

​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពល្អប្រសើរ​មួយចំនួន​ផង​ហើយ​ធ្វើ​អ្វី​ក៏មាន​ជោគ​មានជ័យ​គ្រាន់​ជាទី​កក់ក្តៅ​។​

ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តែម្តង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

spot_img
×