Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​នៅ​ភូមិ​ក្បាល​កន្លង់​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី​

spot_img

​កំពង់ឆ្នាំង​ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​សម្លាប់ ហើយ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ កាល​​ពី​ព្រលប់​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក​ ស្រុក​ជល​គិរី ។ ករណី​នេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ថា​ ជា​ករណី​ប្លន់​ឬ​រំលោភ​សម្លាប់​បំបិតមាត់​។​ ​ជនរងគ្រោះ​ឈ្មោះ ហ៊​ន ណាវី អាយុ​ជាង​២០​ឆ្នាំ​និង​មាន​ទី​លំនៅ​ក្នុង​ភូមិ ឃុំ​ខាងលើ ។

បុរស​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់ស្ត្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​ឈ្មោះ ហ៊​ន ណាវី អាយុ​ជាង​២០​ឆ្នាំ នាង​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃគ្រី ឃុំ​ព្រៃគ្រី​ស្រុក​ជល​គីរី កាលពី​ឆ្នាំ​កន្លងទៅ មាន​កូន​ម្នាក់ អាយុ​៦​ខែ ។​

​បុរស​ជា​ឪពុក​បាន​អោយដឹង​បន្ត​ថា កាលពី​ពេល​ថ្មីៗ​នេះ កូនប្រសារ​គាត់ បាន​ទាស់សំដី​ជាមួយ​គាត់ ហើយ​ក៏​រត់​ទៅ​ផ្ទះ​របស់​គេ​នៅ​ភូមិ​ព្រៃគ្រី​បាត់ទៅ ។ ហើយ​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ កូនស្រី​គាត់​បាន​ទុក​កូន​តូច​៦​ខែ​ឱ្យ​ក្មួយ​មើល ដោយ​ប្រាប់ថា ទៅ​ផ្ទះ​យាយ​មួយ​ភ្លែត ហើយ​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យាយ ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់ ។ ពេល​ទៅដល់​ផ្ទះ​យាយ កូនស្រី​គាត់​បាន​ផ្ញើ​ម៉ូតូ​និង​គេ រួច​ក៏​ជិះទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយ​ក៏​បាត់​ខ្លួន​រហូត ។​

​បុរស​ជា​ឪពុក​បាន​បញ្ជាក់ទៀតថា នៅ​ម៉ោង​១១​ព្រឹក ពេល​គាត់​មក​ពី​ស្រែ​វិញ មិន​ឃើញ​កូនស្រី​ឃើញ​តែ​ចៅ​យំ​ពេញ​ផ្ទះ ពេល​សួរ​ក្មួយ​ប្រាប់ថា កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យាយ មាន​គេ​ទូរ​សព្ទ័​មក​ហៅ​គាត់ ។ ពេលនោះ​គាត់​ក៏​បាន​ទៅ​រក​នៅ​ផ្ទះ​យាយ តែ​រក​មិនឃើញ ឃើញ​តែ​ម៉ូតូ និង​ពេល​ទូរ​សព្ទ័​ចូល តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មាន​ការសង្ស័យ នាំគ្នា​ដើររក​ពេញ​មួយ​ថ្ងៃ រហូតដល់​ម៉ោង​ជាង​៧​យប់​ទើប​ប្រទះឃើញ​កូនស្រី​ស្លាប់​ដោយ​ត្រូវ​គេ​អារ​.​ក​តែម្តង ។​

​បុរស​ជា​ឪពុក​បាន​អោយដឹងថា នៅ​ជាប់​ខ្លួន​កូនស្រី​គាត់​មាន​ខ្យែ​.​កមាស​៥​ជី​, កងដៃ​ផ្លាក​ទីន​១​តម្លឹង ក្រវិល​ផ្លាក​ទីន​១​ជី ចិញ្ចៀន​១​ជី និង ប្រាក់​២០​ម៉ឺន​រៀល​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ស្ត្រី​រងគ្រោះ​នៅ​កន្លែងកើតហេតុ ប្រទះ​ឃើញ​មាន​ទូរស័ព្ទ​របស់​ស្ត្រី​រងគ្រោះ​មួយគ្រឿង កូនកាំបិត​ដង​លឿង​១ ។ រីឯ​សាកសព​ស្ត្រី​រងគ្រោះ ត្រូវ​ជន​ពុំ​ស្គាល់​មុខ​អារ​.​ក​សម្លាប់ និង​មាន​ស្នាម​ឈាម​ក្នុង​ប្រដាប់ភេទ​ផងដែរ​៕ ដោយ​៖ ចៅ សន​

​​

spot_img
×