Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​២​ខួប ធ្លាក់ចូល​ទឹក​ពាង បណ្តាល​ឲ្យ​ស្លាប់​

spot_img

​ក្រចេះ​៖ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ធ្លាក់ចូល​ពាង​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ដោយហេតុ​ការណ៍​នោះ បានកើត​ឡើង​នៅ​ម៉ោង ៩​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ភូមិ​ជើង​ពាត ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា កុមារា​រងគ្រោះ ឈ្មោះ ផល រ៉ា​ឌី អាយុ​២​ឆ្នាំ ។ នៅ​ថ្ងៃកើតហេតុ កុមារា​នោះ បាន​ទៅលេង​ក្បែរ​ពាងទឹក ហើយ​ធ្លាក់​ចូលក្នុង​ពាង​ដាក់​ទឹក បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​។

​ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះ​ខ្ញែរ បាន​ចុះទៅ​កន្លែងកើតហេតុ​ហើយ​ធ្វើការ​ពិនិត្យ​សាកសព ឃើញថា​កុមារា​រងគ្រោះ​ពិតជា​ធ្លាក់ចូល​ពាងទឹក​លង់​ស្លាប់​ពិតប្រាកដ​មែន ៕ ដោយ​៖​សុខុម​

spot_img
×