Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហាស​ហា យាយ​តយ លេង​ឈុត​ធំ ហៅ​សុទ្ធ​កំពូល​អ្នកលក់​អន​ឡាញ​ល្បីៗ ថត​ចម្រៀង​ជុំគ្នា​

spot_img

​ភ្នំពេញ​៖ អ្នកនាង ដួង​ច័ន្ទ ហៅ​យាយ​តយ ដែល​អ្នកលេង​បណ្តាញ​សង្គម​ភាគច្រើន ស្គាល់​តាមរយៈ​វីដេអូ​កំប្លែង​ប្លែកៗ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ហោះ​វីដេអូ​ថត​បទ​ចម្រៀង Cover មួយ​បទ​មាន​ចំណងជើង​ថា «​ចង់តែ​ចងក​» លើទឹក​ដីចម្ការ​ខេត្តកំពង់ស្ពឺ ប្រមូល​សុទ្ធតែ​កំពូល​អ្នកលក់​អន​ឡាញ​ល្បីៗ​មក​ថត​ជុំគ្នា​។

​ក្នុងនោះ​មានដូចជា អ្នកនាង សៀវ​ម៉ី អ្នកនាង Love Riya និង​គូរ​ស្នេហ៍ លោក ដែន សូ​នី អ្នកនាង ទ្រី សុ​ផានិត និង​អ្នកលក់​អន​ឡាញ​ល្បីៗ​ប៉ុន្មាន​នាក់​ទៀត​។
​តាមរយៈ​កាយវិកា​ដ៏​ក្រមិចក្រមើម កំប្លុកកំប្លែង របស់​អ្នក​ដែល​ចូលរួម​ថត​ទាំងអស់ ពិតជា​ប្លែក​ភ្នែក និង​ស្រស់ស្រាយ​មែនទែន ធ្វើឱ្យ​អ្នកគាំទ្រ​ផ្ទុះសំណើច​មិនគួរណា​យាយ​តយ នាំ​គេ​មក​ឆ្លង​កំប្លែង​ពី​ខ្លួន​យ៉ាង​ដូច្នេះ​សោះ​។​

​ចង់ដឹងថា​កំពូល​អ្នក​អន​ឡាញ របស់​យើង​កំ​ប្លែក​បែបណាខ្លះ តោះ​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×