Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរគាស់​យក​ម៉ូតូហុងដា​១​គ្រឿង ដោយ​សុវត្ថិភាព ក្រោយដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់៣​ក្បាល​

spot_img

​បាត់ដំបង ៖ ជនសង្ស័យមិនស្គាល់មុខជាច្រើននាក់ ​បាន​ប្រើប្រាស់​​ថ្នាំ​បំពុល​ដាក់​ក្នុង​ចំណីអាហារ លួចបោះឲ្យ​សត្វ​ឆ្កែស៊ី ហើយបានពុល​ងាប់អស់​៣​ក្បាល ទើប​គេ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ យក​ម៉ូតូហុងដាមួយគ្រឿង​ចេញទៅបាត់​​ដោយ​សុវត្ថិភាព។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង ​នៅ​ម៉ោង​ប្រមាណ​២​រំលង​អ​ធ្រា​ត្រ ឈានចូលថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រុមទី​៦ ភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង ។

​សមត្ថកិច្ច​ឲ្យ​ដឹង​បន្តថា តាម​ការប៉ាន់ស្មាន គឺ​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជា​៣​នាក់ មិន​ស្គាល់​សាវតារ បានធ្វើ​សកម្មភាព​លួច​គាស់​ទ្វារផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ បាន​សំណាក់​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ចំណុច​ខាងលើ ដោយបាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1X-8033 ។​ ​ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​គឺ​បា​នស​ង្គេ​ត​ឃើញថា ជនសង្ស័យ​បាន​ប្រើប្រាស់​​ថ្នាំ​បំពុល​ដាក់​ក្នុង​ចំណីអាហារ ដែល​ធ្វើអោយ​សត្វ​ឆ្កែ​ងាប់​៣​ក្បាល រួច​ទើប​គេ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​យក​ម៉ូតូ​ចេញទៅ​ដោយ​សុវត្ថិភាព ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាមរក​មុខសញ្ញា​នេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×