Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាង​ទត​ព្រះវិហារ Da Ci’en នៅ​ទីក្រុង​ស៊ី​អាន

spot_img

​ប្រទេស​ចិន ៖ នា​វេលា​ព្រឹក​ថ្ងៃទី​១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្តេចយាង​ថ្វាយបង្គំ​ព្រះ និង​ទស្សនកិច្ច នៅក្នុង​ព្រះវិហារ Da Ci’en ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង Royal du Cambodge បាន​ឲ្យ​ដឹងថា “​ស្ថិត​ក្នុងឱកាស​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​ចំនួន ៣​ថ្ងៃ នៅ​ខេត្ត​សាន​ស៊ី តប​តាម​សេចក្តី​ក្រាបបង្គំ​សូម​យាង និង​រៀបចំ​ថ្វាយ​ដោយ ឯកឧត្តម​ប្រធានាធិបតី Xi JinPing នា​វេលា​ព្រឹក​ថ្ងៃទី​១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ថ្វាយបង្គំ​ព្រះ និង​ទស្សនកិច្ច​នៅក្នុង​ព្រះវិហារ Da Ci’en ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​”​។​

​នា​វេលា​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ក្នុង​ព្រះរាជ​ពិធី​លាង​សោយ​ភោជន៍ រៀបចំឡើង​ដោយ ឯកឧត្តម Xu Xingrong លេខា​បក្ស​ខេត្ត​សាន​ស៊ី​និង​ឯកឧត្តម Xue Zhanhai អភិបាលក្រុង​យ៉ាន​អាន ដើម្បី​ថ្វាយ​ជាក​ត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​ចំនួន ៣​ថ្ងៃ នៅ​ខេត្ត​សាន​ស៊ី តប​តាម​សេចក្តី​ក្រាបបង្គំ​សូម​យាង និង​រៀបចំ​ថ្វាយ​ដោយ ឯកឧត្តម​ប្រធានាធិបតី Xi JinPing​។​

​នៅក្នុង​ព្រះរាជទស្សនកិច្ច​នេះដែរ នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ជូន​លោក Liu Guozhong លេខា​គណៈកម្មាធិការ​ប​ក្ស​ខេត្ត និង​លោក Zhao Yide អភិបាលខេត្ត អញ្ជើញ​ចូល​ថ្វាយបង្គំ​គាល់ នៅ​ទីក្រុង​ស៊ី​អាន​។​

​លោក Liu Guozhong និង​លោក Zhao Yide បាន​សំដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​ព្រះរាជដំណើរ​យាង​បំពេញ​ទស្សនកិច្ច​ក្នុងឱកាស​នោះ​។ លោក​មានប្រសាសន៍ថា ប្រទេស​ចិន និង​កម្ពុជា មាន​ចំណងមិត្តភាព​ជា​ប្រពៃណី​ជា​យូរលង់​ណាស់​មកហើយ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការជំរុញ​រួមគ្នា​របស់លោក​ប្រធានាធិបតី Xi Jinping និង​ព្រះករុណា ព្រះមហាក្សត្រ បានធ្វើ​ឲ្យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ពីរបាន​ឈានដល់​កម្រិត​ថ្មី​មួយ​គួរ​ឲ្យ​កត់សម្គាល់​។​

​នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​នីតិកាល​ទី​១៩ នៃ​បក្សកុម្មុយនិស្ត​ចិន ដែល​ទើបតែ​បញ្ចប់​បានចង្អុលបង្ហាញ​ថា ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​សំខាន់​នៃ​ឱកាស​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មួយនា​ពេលអនាគត​។ លំនាំ​អភិវឌ្ឍន៍ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ផ្សេងទៀត​បានផ្តល់​នូវ​ទស្ស​ន​វិស័យ​ទូលំទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ក្នុងនាម​ជា​សមាជិក​សំខាន់​របស់​អាស៊ាន និង​ជា​ប្រទេស​សំខាន់​មួយ​នៅតាម​បណ្តោយ «​ខ្សែក្រវាត់​និង​ផ្លូវ​» ប្រទេស​កម្ពុជា មាន​មូលដ្ឋាន​រឹងមាំ និង​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​។​

​លោក​បាន​បន្តថា ព្រះរាជដំណើរ​ទស្សនកិច្ច របស់​ព្រះអង្គ​លើក​នេះ ជា​ឱកាស​មួយ​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វប្បធម៌ និង​ការអប់រំ ពង្រឹង​ការផ្លាស់ប្តូរ​រវាង​ខេត្ត និង​រដ្ឋ​ជា​មិត្ត និង​ចូលរួម​វិភាគទាន​ដល់​ការបង្កើត​សហគមន៍​ចិន – កម្ពុជា​រួមគ្នា​ជាមួយ​អនាគត​រួមគ្នា​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​ព្រះរាជបន្ទូល​សំណេះសំណាល​ក្នុងឱកាស​នោះ​ថា ព្រះអង្គ​ពិតជា​មាន​ព្រះរាជហឫទ័យ​រីករាយ​ដែល​បាន​យាង​មក​ទស្សនា​នៅ​ខេត្ត​សាន​ស៊ី ជាថ្មី​ម្តងទៀត ព្រមទាំង​បាន​កោតសរសើរ​អំពី​ភាព​រីកចម្រើន​ដ៏​អស្ចារ្យ​នៅក្នុង​ខេត្ត​ផងដែរ​។ ព្រះអង្គ សង្ឃឹមថា​តាមរយៈ​ដំណើរ​ព្រះរាជទស្សនកិច្ច​នេះ យើង​នឹង​បន្តបាន​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​ទាំងពីរ ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ចិន និង​ខេត្ត​សាន​ស៊ី លើ​វិស័យ​ផ្សេងៗ​គ្នា និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ទាំងពីរ​៕


​ដោយ៖បញ្ញាស័ក្តិ

spot_img
×