Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​ទារិកា​ម្នាក់ សង្ស័យ​ម្តាយ​ចិត្ត​តិរច្ឆាន​យកមក​បោះចោល ក្នុង​គំនរ​សំរាម​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ទារិកា​ម្នាក់ នៅក្នុង​គំនរ​សំរាម​សង្ស័យថា​ម្តាយ​ចិត្ត​តិរច្ឆាន​យកទៅ​បោះចោល រួច​ក៏បាន​ប្រជាពលរដ្ឋ​ជួយ​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះបាន​ទាន់ពេល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៦ និង​០០ នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុច​ក្រោយ​វត្ត​តាំង​កសាង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​ម្នាក់ ឈ្មោះ​ស្រី​ម៉ាច អាយុ ២៣ ឆ្នាំ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​បាន​ងើប​ពី​គេង​រួច​ដើ​បោស​សំរាម ជិត​កន្លែងធ្វើការ​ហើយ​ប្រមូល​សំរាម​យកទៅ​ចោល រួច​ក៏​ឃើញ​ទារិកា​នៅ​នឹង​ថង់​ខ្មៅ​មួយ ហើយ​ក៏បាន​ដើរទៅ​មើលឃើញ​នៅមាន​ជីវិត ក៏​ជួយ​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យឃើញថា​សុខភាព​ក្មេង​នៅ​ល្អ ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ចៅសង្កាត់ ឲ្យ​ដឹងឮ ដើម្បី​ធ្វើលិខិត​ទទួលស្គាល់ថា​គាត់​ពិតជា​រើស​បាន​ក្នុង​ថង់​សំរាម​មែន រួច​ក៏បាន​ប្រគល​ទារិកា​ទៅ​ឲ្យ​ប្អូនស្រី​ម៉ាច យកទៅ​ចិញ្ចឹម​នៅ​ស្រុកកំណើត ។ ដោយ​មានការ​អាណិត​ទៅ​ដល់​ទារិកា​នោះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សម្ភារ​ជាច្រើន និង​ចូលរួម​ពី​លោក ឡុង ណា​រ៉ា ចៅ​សង្ក់​រង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់ ១០.០០០០ រៀល​ផងដែរ ៕​ដោយ​៖ សា មេ​ត​

spot_img
×