Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ប្រច័ណ្ឌ ជនរងគ្រោះ​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​ប្រពន្ធ​ជនសង្ស័យ ជនដៃដល់​ដេញ​ឲ្យ​ចេញ មិន​ព្រម​ចេញ​កើត​កំហឹង យក​កាំបិតប៉័ងតោ​កាប់ របួស​យ៉ាងដំណំ

spot_img

​កណ្ដាល​៖ ជនរងគ្រោះ​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​ប្រពន្ធ​ជនសង្ស័យ និង​បងប្អូន​នៅលើ​គ្រែ​ក្រោយ​ផ្ទះ​ម្ដាយ​របស់​ជនដៃដល់ ដោយ​ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជនរងគ្រោះ ក៏​ដើរទៅ​ដេញ​ជនរងគ្រោះ​ចេញ មិន​ឲ្យ​ផឹកស្រា​បៀរ តែ​ជនរងគ្រោះ​មិន​ព្រម​ចេញ ទើប​ជនសង្ស័យ​យក​កាំបិតប៉័ងតោ ទុក​លើ​គ្រែ​នោះ កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត​តែម្ដង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ក្បាល​។ ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​នឹង​៣០​នាទី ចំណុច​ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ បែន ពិសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ឺ សុខលី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​។ ជនដៃដល់​និង​ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដោយឡែក​វត្ថុតាង​ចាប់យក​៖ កាំបិតប៉័ងតោ​ដង​ដែក​ចំនួន​មួយ​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅផ្ទះ​ម្ដាយ​ខ្លួន ដើម្បី​ទៅ​មើល​ម្ដាយ​ឈឺ​។ លុះដល់​ម៉ោង​កើតហេតុ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​អង្គុយ​ផឹក​ស្រាល​បៀ​ជាមួយ​ប្រពន្ធ​ខ្លួន និង​បងប្អូន​នៅលើ​គ្រែ​ក្រោយ​ផ្ទះ​ម្ដាយ​ជនដៃដល់ ដោយ​ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជនរងគ្រោះ ក៏​ដើរទៅ​ដេញ​ជនរងគ្រោះ​ចេញ​មិន​ឲ្យ​ផឹកស្រា​បៀ​កន្លែង​នោះទេ តែ​ជនរងគ្រោះ​មិន​ព្រម​ចេញ ទើប​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​ទុក​លើ​គ្រែ​នោះ កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត​តែម្ដង បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ក្បាល​យ៉ាងដំណំ ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ជំនាញ​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនដៃដល់ រួច​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×