Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​កើតឡើង​ចំនួន ២១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់

spot_img

​រាជធានី​ភ្នំពេញ ៖ គិតពី​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ដល់​ខែកញ្ញា ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​កើតឡើង​ចំនួន ២១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ របួសស្រាល​ចំនួន​៧​នាក់ និង​របួសធ្ងន់​ចំនួន​១​នាក់​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា នគរបាល​ចរាចរណ៍​ផ្លូវទឹក ត្រូវតែមាន​ជំនាញ បច្ចេកទេស និង​ច្បាប់ ដើម្បី​ជា​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ក្នុងភូមិ​សាស្ត្រ​រាជធានី ឬ​ខេត្ត​របស់ខ្លួន ។​

​ការលើកឡើង​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​បែបនេះ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវទឹក ស្តីពី​ការបើកបរ​នាវា និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា វគ្គ​សិក្សា​រយៈពេល​៥​ថ្ងៃនេះ ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៨ គឺ ១-​សុវត្ថិភាព​នាវាចរណ៍ គ្រោះថ្នាក់​នាវាចរណ៍ ២-​វិធាន​អន្តរជាតិ ស្តីពី​ការបង្ការ​ប៉ះ​បង្គិច​នៅ​សមុទ្រ ៣-​ការប្រើ​ទង់​សញ្ញា​អន្តរជាតិ ឬ​ទង់ជាតិ ៤-​ការធ្វើ​នាវាចរណ៍ ៥-​ការឆ្លើយតប​នឹង​គ្រោះអាសន្ន​នៅលើ​នាវា ៦-​បច្ចេកទេស​បើកបរ​នាវា ៧-​ភូមិសាស្ត្រ​ផ្លូវទឹក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៨-​សញ្ញា​ជំនួយ​នាវា ។​

​ឯកឧត្តម​អគ្គ​ស្នងការរង បាន​ផ្តាំផ្ញើ​ដល់​សិក្សា​កាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា និង​ត្រូវយក​ចំណេះដឹង​ទាំងនេះ ទៅ​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី​ផ្សេងទៀត ក្នុង​អង្គភាព​ជំនាញ ដើម្បី​ជា​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ក្នុងភូមិ​សាស្ត្រ​រាជធានី ឬ​ខេត្ត​របស់ខ្លួន ។​

​បើតាម​របាយការណ៍ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ គិតពី​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ដល់​ខែកញ្ញា ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​កើតឡើង​ចំនួន ២១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ចំនួន​៧​នាក់ (​ស្រី​៣​នាក់​) និង​របួសធ្ងន់​ចំនួន​១​នាក់​(​ប្រុស​)​។ ប្រៀបធៀប​ឆ្នាំ​២០១៩ គ្រោះថ្នាក់​កើនឡើង​ចំនួន ៣​លើក បង្កដោយ​ការបើកបរ​ក្នុង​ល្បឿន​លឿន គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់ កត្តា​សុខភាព និង​កត្តា​អាកាសធាតុ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×