Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ ត្រូវ​ចោរ​ប្រដាប់អាវុធ​ឆក់​កាបូប ហើយ​ប្រជាពលរដ្ឋ​ជួយ​ទាន់ ស្វាគមន៍​ឡើង​ប៉ោង​មុខ​

spot_img

​ភ្នំពេញ​៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម ក្រោយ​ពេលធ្វើ​សកម្មភាព ឆក់​កាបូប និង​ទូរស័ព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ កាលពី​វេលា​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃ​ចន្ទ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​កន្លែង​លក់​បបរ​មួយកន្លែង នៅតាម​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​។​

​ជនសង្ស័យ​ខាង លើ បាន​ឆក់​កាបូប និង​ទូរស័ព្ទ​ពី​នារី​ម្នាក់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ នៅ​កន្លែង​លក់​បបរ​និង​គុយទាវ ទល់មុខ​អតីត X2 ហើយ​រត់ឡើង​ម៉ូតូ​មិនទាន់ ត្រូវបាន​នារី​ជនរងគ្រោះ​ស្រែក ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​យក​កៅអី​គប់ និង​ទាញ ទម្លាក់​ពីលើ​ម៉ូតូ ប្រវាយប្រតប់​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ ជ្រុះ​កាំភ្លើង​ពី​ចង្កេះ តែ​ប្រជាពលរដ្ឋ​ជួយ​នាំគ្នា​ចាប់វាយ​ឡើង​ទ្រមខ្លួន ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចេញ​ជួយ​អន្តរ​គម​ន៍​ចាប់វាយ​ខ្នោះ បាន​ទាំង​២​នាក់​តែម្ដង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×