Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង សរុប​ជាង ៦៤​ម៉ឺន នាក់ បាន​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ​៖ នៅក្នុង​រយៈពេល​៤​ថ្ងៃ នាឱកាស​ឈប់សម្រាក​ព្រះរាជ​ពិធី គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ និង​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក បាន​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ផ្ទៃក្នុង​សរុប​ជាង ៦៤​ម៉ឺន​នាក់ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស​។​

​ឯកឧត្តម ថោង ខុន បាន​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្តសៀមរាប​ជាង ១៦​ម៉ឺន នាក់ ខេត្តកំពត​ជាង ៧ ម៉ឺន​នាក់ ខេត្ត​ព្រះសីហនុ​ជាង ៥​ម៉ឺន​នាក់ ខេត្តកណ្តាល​ជាង ៥​ម៉ឺន​នាក់​។ ខេត្តកំពង់ស្ពឺ​ជាង ៤​ម៉ឺន​នាក់ ខេត្ត​កែប​ជិត ៤​ម៉ឺន​នាក់ ខេត្តកោះកុង​ជិត​៣​ម៉ឺន​នាក់ ខេត្តមណ្ឌលគិរី​ជាង​២​ម៉ឺន នាក់​។​
​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ធ្លាប់បាន​ព្យាករណ៍​ថា ភ្ញៀវទេសចរ​ម្នាក់​គិត​ជា​មធ្យម ចំណាយ​ប្រាក់ ៥០​ដុល្លារ​ក្នុង​ដំណើរ​កំសាន្ត​របស់​ពួកគេ ដូច្នេះ​អ្នកដើរ​កំសាន្ត​ជាង​៦៤​ម៉ឺន​នាក់ មានន័យថា ពួកគេ​បាន​បញ្ចេញ​សាច់ប្រាក់​ប្រមាណ​៣២​លាន​ដុល្លារ ចូលក្នុង​ស​សេដ្ឋកិច្ចជាតិ​។​

​បើ​យោងតាម​ក្រសួងទេសចរណ៍ ដោយសារ​ឆ្នាំនេះ​គ្រោះទឹកជំនន់ តំបន់​ពាយព្យ​ដែល​ធ្លាប់​ទទួលភ្ញៀវ​បាន​ច្រើន មានការ​ថមថយ ប៉ុន្តែ​នៅ​សៀម​រាម​-​អង្គរ តំបន់ឆ្នេរ​សមុទ្រ និង​នៅ​តំបន់​ឦ​សាន្ត ពិសេស​ខេត្តមណ្ឌលគិរី នៅ​ទទួលបាន​ភ្ញៀវ​ច្រើន​។ ដោយឡែក​រាជធានី​ភ្នំពេញ ទោះ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០ ម៉ឺន​នាក់​នាក់ បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់ៗ ពិសេស​នៅ​តំបន់​កោះ​ពេជ្រ និង​មុខ​ព្រះបរមរាជវាំង​។ ទោះយ៉ាងណា ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាពសប្បាយ​រីករាយ ជាមួយ​ចរន្ត​ភ្ញៀវទេសចរ​ក្នុងប្រទេស ដែល​មាននៅ​គ្រប់​គោលដៅ​ទេសចរណ៍​៕
ដោយ​៖CEN


spot_img
×