Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ៖ ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ ធូរស្រាល តែ​ទាមទារ​នូវ​ការប្រុងប្រយ័ត្ន ដើម្បីឱ្យ​ការសិក្សា​ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស និង​ចុះ​ពិនិត្យ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ដំណាក់កាល​ទី​៣ នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ទទួលបាន​នូវ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បន្ត​អនុវត្តតាម​ស្តង់ដារ​អនាម័យ SOP របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

​កម្មវិធី​ពិនិត្យ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដំណាក់កាល​ទី​៣​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុងឱកាស​នោះ​ឯកឧត្ដម ក៏បាន​ប្រគល់​សម្ភារៈ​មួយចំនួន​ដូចជា ម៉ាស់ អាល់កុល ដល់​សាលារៀន​ដើម្បី​ប្រើប្រាស់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​កតញ្ញុតាធម៌​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បានរួម​ចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​តែ​ទាមទារ​នូវ​ការប្រុងប្រយ័ត្ន ដើម្បីឱ្យ​ការសិក្សា​ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព​។​

​រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​គណៈ​គ្រប់គ្រង​សាលារៀន​ទាំងអស់ ទាំង​រដ្ឋ ទាំង​ឯកជន សូម​បន្ដ​អនុវត្ដ ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិធាន​ការដែល​ក្រសួង បានដាក់​ចេញ ដើម្បី​ធានា​នូវ​សុវត្ថិភាព (​ការពារ​ជំងឺ​កូ​វីដ​-១៩)»​។​

​លើសពីនោះ​ទៀត រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ប្រាប់​ឲ្យ​ត្រូវ​កំណត់​ចំនួន​សិស្ស កុំ​លើសពី​ស្ដង់ដារ ដែល​ក្រសួង​បានដាក់​ចេញ ហើយ​ត្រូវ​បង្រៀន​សិស្ស ឲ្យ​រៀន​រស់នៅ តាមបែប​គន្លង​ថ្មី ហើយនឹង​បន្ដ​ការបង្រៀន ដើម្បី​បន្ដ​បណ្ដុះបណ្ដាល ធនធានមនុស្ស​ឲ្យ​បានល្អ និង​មាន​គុណភាព​។​

​បើតាម​លោក ឡៅ ម៉ូ​លី​ណា នាយក​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការណែនាំ របស់​ក្រសួង​អប់រំ ជាពិសេស​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល និង​ដោយមាន​ការណែនាំ ជាប្រចាំ​ពី​មន្ទីរអប់រំ រាជធានី​ភ្នំពេញ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បាន​អនុវត្ត​រួមមាន​៖ ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ពាក់​ម៉ាស​ជាប្រចាំ នៅពេល​មក​សាលារៀន​។ ចាត់តាំង​ឲ្យ​យុវជន​កាយរឹទ្ធិ និង​កាកបាទក្រហម​បាញ់​វាស់​កម្ដៅ លាង​ជែ​ល ឬ​អាល់កុល​ជាមុន ទើប​ឲ្យ​ចូលក្នុង​សាលារៀន​។ ណែនាំ​ជាប្រចាំ​ដល់​សិស្សានុសិស្ស ជៀសវាង​ការប្រមូល​ផ្តុំគ្នា នៅពេល​ចេញលេង​។ បង្កើន​កន្លែង​លាងដៃ ដោយ​សាប៊ូ​។ ប្រជុំ​ណែនាំ​ដល់​អាជីវករ ដើម្បី​ចូលរួម​ការពារ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​រក្សា​អនាម័យ ឲ្យ​បានល្អ​។ គ្រប់​អាជីវករ ត្រូវ​អនុវត្តតាម​បទដ្ឋាន​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស់​ជាប្រចាំ​មាន​ជែ​ល ឬ​អាល់កុល​គ្រប់គ្រាន់ សម្រាប់​បាញ់សម្លាប់​មេរោគ​។​

​ក្នុងឱកាស​នោះ រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ប្រគល់​សម្ភារ​អនាម័យ​មួយចំនួន រួមមាន​៖ ម៉ាស ចំនួន​៤០​ប្រអប់​, អាកុល​១​ធុង (១០​លីត្រ​) និង​ជេ​ល​លាង​សម្អាត​ដៃ ០១​ធុង (៥​លីត្រ​) និង​ម៉ាស៊ីន​វាស់​កម្ដៅ​ចំនួន​៤​គ្រឿង ជូន​គណៈ​គ្រប់គ្រង​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក សម្រាប់​ទុក​ប្រើប្រាស់​ផងដែរ​៕

ដោយ : CEN

   

spot_img
×