Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ម៉ីម៉ី ភ្ញាក់ផ្អើលពេលឮគេថា មានអ្នកនៅពីក្រោយខ្នងនៅថ្ងៃធ្វើខួបកំណើត

spot_img

ភ្នំពេញ-កាលពីរាត្រីថ្ងៃច័ន្ទ ទី១២ កុម្ភៈ តារាសម្តែងស្រីស្អាត កញ្ញា ម៉ីម៉ី បានរៀបចំធ្វើពិធីខួបកំណើត លើកទីមួយជាលក្ខណៈទ្រង់ទ្រាយធំ អញ្ជើញភ្ញៀវកិត្តិយស រួមជាមួយនឹងសិល្បករ-សិល្បការិនី ជាច្រើននាក់ចូលរួមអបអរ ខួបគម្រប់អាយុ ២៤ឆ្នាំ នៅភោជនីយដ្ឋានមួយកន្លែងម្តុំ ផ្សារដេប៉ូ។

នៅថ្ងៃនោះ គេកត់សម្គាល់ឃើញថា កញ្ញា ម៉ីម៉ី គឺមានអ្នកជួយជ្រោមជ្រែងចាត់ចែងក្នុងថ្ងៃពិសេសរបស់នាង យ៉ាងយកចិត្តទុកដាក់ ព្រមទាំងចេញថ្លៃពិធីទាំងមូលផងដែរ។

ជាទូទៅគេមិនសូវស្គាល់ កញ្ញា ម៉ីម៉ី ជាតារាចម្រៀងសម័យទេ ព្រោះនាងគឺជាតារាចម្រៀងបែបបុរាណ ច្រៀងភ្លេងការនៅក្នុងក្រុមនាយតឹង និង អ្នកនាង ពុមពុយ ដែលក្រុមនេះ ភាគច្រើនគឺចេញច្រៀងតាមវង់ភ្លេងបុរាណ ដូចជាក្នុងពិធីមង្គល ជាដើម។

គោលបំណងដែល ម៉ីម៉ី រៀបចំពិធីខួបកំណើតនេះឡើងគឺដើម្បីជួបជុំមិត្តភក្តិបានម្តង ពីព្រោះតាំងពីប្រលូកចូលសិល្បៈនាងមិនធ្លាប់បានធ្វើពិធីធំដុំអ្វីនោះទេ ម្យ៉ាងវិញទៀតគិតថាឆ្នាំនេះជាឆ្នាំល្អ ទើបសម្រេចចិត្តធ្វើពិធីនេះតែម្តង ។

ឆ្លើយតបនឹងសំនួរថា នាងពិតជាមានអ្នកឧបត្ថម្ភនៅពីក្រោយខ្នងនៃពិធីខួបកំណើត យបមិញនេះ គឺនាងទទួលស្គាល់ ព្រមទាំងផ្ទុះសំណើចថា “ពិតជាមាន មែន តែពួកគាត់គឺជាអ្នកមានគុណ ទាំងពីរ ដែលបានផ្តល់កំណើតឲ្យនាង នៅថ្ងៃនេះ កាលពី២៤ឆ្នាំមុន……..”.! និយាយបណ្តើរសើចបណ្តើរ៕ ដោយ-គីម ស្រីរ័ត្ន

spot_img
×