Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​មួក​ខៀវ​កម្ពុជា​៤២​នាក់ ទើប​ត្រឡប់​មកដល់​កម្ពុជា ពី​ប្រទេស​ម៉ាលី ត្រូវបាន​យក​សំណាក​និង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក មុនពេល​ត្រឡប់​ទៅកាន់​គ្រួសារ

spot_img

​ភ្នំពេញ​៖​កងទ័ព​មួក​ខៀវ​កម្ពុជា ដែលជា​កម្លាំង​ចុងក្រោយ​ចំនួន​៤២​នា​ក់ម​(​ស្ត្រី​ម្នាក់​) នៃ​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ​(EOD) លេខ​២៣១ បានបញ្ចប់​បេសកកម្ម​(UN) នៅ​សាធារណៈរដ្ឋ​ម៉ាលី ហើយ​បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​ភ្នំពេញ​នៅ​ល្ងាច​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​ក្នុងពេល​អញ្ជើញ​ទទួល​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) ថា នៅក្នុង​ដំណាក់កាល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជា​សកល​នេះ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​ជាង​៣០០​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​២១​នាក់​ដែល​បានបញ្ចប់​បេសកកម្ម របស់ខ្លួន​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ពី​ប្រទេស​ម៉ាលី​ចំនួន​០៣​លើក បាន​វិល​ត្រឡប់មក ដល់​ប្រទេស​កម្ពុជា​ដោយ​សុខ​សុវត្ថិភាព​។

​ឯកឧត្តម​បញ្ជាក់ថា កម្លាំង​ទាំង​៤២​នាក់​នេះ ក្រោយ​ត្រឡប់​មកដល់​ព្រលានយន្តហោះ​ភ្លាម មន្ត្រី​ក្រសួងសុខាភិបាល​យក​សំណាក និង​បញ្ជូនមក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ៧.១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី ចំនួន​ជាង​៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ រហូតដល់​ពេលនេះ កម្ពុ​ជាមាន​កងកម្លាំង​៥​កង​សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល ជា ដើម​៕ ដោយ​៖ CEN​

spot_img
×