Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​! ស្ងាត់ៗ​លោក អាន គុណ​កូ​ឡា ត្រៀម​ចូល​រោងការ​ជាមួយ​កូនក្រមុំ​យ៉ាង​ស្រស់ស្អាត​

spot_img

​ភ្នំពេញ​៖ តារាចម្រៀង​ជើងចាស់​លោក អាន គុណ​កូ​ឡា ដែល​ផ្ទុះ​ប្រជាប្រិយ​ភាពខ្លាំង​កាលពី​អំឡុង​១០​ឆ្នាំមុន ស្ងាត់ៗ​ស្រាប់តែ​បែកធ្លាយ​រូប Pre-wedding យ៉ាង​រ៉ូ​មែន​តិច​ត្រៀម​ចូល​រោងការ​។​

​តាមរយៈ Page Facebook Image Hunter ទើប​បង្ហោះ​មុននេះ​បន្តិច បាន​បង្ករ​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​អ្នកលេង​បណ្តាញ​សង្គម ជាពិសេស​គឺ​អ្នកគាំទ្រ​របស់លោក ដោយសារ​ម្ចាស់​ផេ​ក​ខាងលើ​បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​រវាង​លោក អាន គុណ​កូ​ឡា រួមជាមួយ​អនាគត​ភរិយា យ៉ាង​ស្រស់ស្អាត​និង​រ៉ូ​មែន​ទិច ហើយ​ថែមទាំង​បាន​ថ្លែងអំណរគុណ សម្រាប់​ការជ្រើសរើស​សេវាកម្ម​ថតរូប​របស់​ខ្លួន​។​

​គួររំលឹកថា តារាចម្រៀង​លោក អាន គុណ​កូ​ឡា កាលពី​អំឡុងពេល​១០​ឆ្នាំមុន គឺ​ពិតជា​ល្បីល្បាញ​ខ្លាំង​មែនទែន ដោយសារ​លោក​ជា​តារាចម្រៀង​ម្នាក់ ដែលមាន​សំឡេង​ពីរោះ​ស្រទន់ ពោរពេញ​ដោយ​មនោសញ្ចេតនា​។
​ចំណែកឯ​ការលេង​ខ្លួន​ស៊ីវីល័យ រូបរាង​ក៏​ស្រស់​សង្ហា បាន​ឆក់យក​បេះដូង​នារីៗ​ជាច្រើន មិនតែប៉ុណ្ណោះ សូម្បី​បុរស​ស្ទាវៗ​ជំនាន់​នោះ ក៏​ពេញនិយម​ស្តាយ​និង​ចម្រៀង​លោក​យ៉ាងច្រើន​ផងដែរ​។

​ហើយ​បទ​ចម្រៀង​របស់លោក​ភាគច្រើន គឺ​ផ្ទុះ​និង​ទទួលបាន​ការគាំទ្រ​ច្រើន​មែនទែន ជាពិសេស​គឺ​បទ «​បង្ខំចិត្ត​បែក​»​ដែល​ច្រៀង​គូរ​ជាមួយ កញ្ញា លី អ៉ី​វ៉ា​ធី​ណា បទ «​តើន​ណា​ម្នាក់​ជា​ម្ចាស់​បេះដូង​អូន​» ច្រៀង​ជាមួយ​លោក ឆាយ វីរៈ​យុទ្ធ និង​បទ «​សុំទោស​ដែល​ធ្វើឱ្យ​អូន​យំ​»៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×