Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ បាន​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​មកពី​សិង្ហ​បុរី មានការ​កើតឡើង នៅមុន​ពេល​មាន​បញ្ហា​ជំងឺ​កូ​វីដ​

spot_img

​ភ្នំពេញ​៖ ទោះបី​ចប់​អាណត្តិ​បេសកកម្ម​ការងារ​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា ក៏​លោក ម៉ា​យ​ឃើ​ល តាន (Michael Tan) នៅតែ​មិន​អស់​អាល័យ​ពី​ទឹកដី​កម្ពុជា ដែល​សម្បួរ​ទៅដោយ​គោលដៅ​ទេសចរណ៍​ល្អៗ​គួរ​ជាទី​ពេញចិត្ត ដោយ​លោក​បាន​សន្យាថា​នឹង​ជួយ​ផ្សព្វផ្សាយ​ទស្សនីយភាព​ល្អៗ​ទាំងនោះ​ប្រាប់​ដល់​ភ្ញៀវទេសចរ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​បាន​ស្គាល់ និង​មក​ទស្សនា​ប្រទេស​កម្ពុជា ពិសេស​នៅពេល​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ការបញ្ជា​ក់លោក ម៉ា​យ​ឃើ​ល តាន យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ចូលជួប​ជម្រាបលា​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ មុន​ចាក​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​សិង្ហ​បុរី​វិញ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានបង្ហាញ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​សិង្ហ​បុរី ក្នុង​អាណត្តិ​បេសកកម្ម​របស់លោក ម៉ា​យ​ឃើ​ល តាន និង​បាន​សម្ដែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ទាំងនោះ​។​

​ឯកឧត្តម​បាន​បន្តថា នៅក្នុង​អាណត្តិ​ការងារ​នេះ សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា ដោយបាន​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​សិង្ហ​បុរី (Cambodia-Singapore Cooperation Center) ក្នុងនោះ​មាន​មន្ត្រីរាជការ និង​និស្សិត​កម្ពុជា​បាន​ទៅ​ចូលរួម​ទទួល​ការបណ្ដុះបណ្ដាល​បានជា​ច្រើន​ផងដែរ​។​

​ជាមួយគ្នា​នោះ ស្ថានទូត​សិង្ហ​បុរី និង​ក្រសួងទេសចរណ៍​ក៏បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍ Street Art Fistival នៅ​រាជធានី​ភ្នំពេញ ដែល​បានបង្ហាញ​ពី​គោលដៅ​ទេសចរណ៍ និង​ម្ហូបអាហារ​របស់​កម្ពុជា​ផងដែរ​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​មកពី​សិង្ហ​បុរី​មានការ​កើតឡើង នៅមុន​ពេល​មាន​បញ្ហា​ជំងឺ​កូ​វីដ ហើយពី​កម្ពុជា​ទៅកាន់​សិង្ហ​បុរី​ក៏មាន​ការកើនឡើង​ច្រើន រួមទាំង​អ្នកវិនិយោគ​ផងដែរ​។​

​លោក ម៉ា​យ​ឃើ​ល បាន​បញ្ជាក់ថា លោក​បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ដូចជា​នៅ​ខេត្តមណ្ឌលគិរី ខេត្តសៀមរាប​-​អង្គរ តំបន់ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ជាដើម ពោលគឺ​លោក​ពិតជា​ជក់ចិត្ត​ចំពោះ​ទស្សនីយភាព​ទេសចរណ៍​ទាំងនោះ​ខ្លាំងណាស់​។​

​លោក​បាន​សន្យាថា នឹង​ជួយ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ទាំងនោះ ទៅកាន់​ភ្ញៀវទេសចរ​នៅ​ប្រទេស​សិង្ហ​បុរី​របស់លោក ដើម្បីឱ្យ​ពួកគេ​បាន​ស្គា​ល់ពី​កម្ពុជា​កាន់តែច្រើន និង​ជំរុញឱ្យមាន​កា​រម​កទ​ស្សនា​នៅពេល​វិបត្តិ​ជំងឺ​កូ​វីដ​ត្រូវបាន​បញ្ចប់​។​

​នាឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ឱ្យ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​របស់​មិត្ត​សិង្ហ​បុរី​រូបនេះ ជួយ​ទាក់ទាញ​អ្នកវិនិយោគ​របស់ខ្លួន​ឱ្យមក​វិនិយោគទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ពិសេស​លើ​វិស័យ​ទេសចរណ៍​។​

​ក្រសួងទេសចរណ៍​ក៏បាន​ស្នើ​ដល់​សិង្ហ​បុរី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​កម្ពុជា ស្របតាម​កម្មវិធីសិក្សា​អាស៊ាន ដែល​រដ្ឋាភិបាល​សិង្ហ​បុរី​ធ្លាប់ជួយ​គាំទ្រ​អាស៊ាន​កន្លងមក​។ ព្រមជាមួយ​នោះ កម្ពុជា​នឹង​សហការ​ជាមួយ​សិង្ហ​បុរី ដើម្បី​សិក្សា​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេស​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×