Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ចំនួន​៥​ផ្សព្វផ្សាយ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង គ្មាន​បញ្ជី​កា​គ្មាន​ប្រវេទន៍​និង​គ្មាន​ការទទួលស្គាល់ ពី​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ពី​ការហាមឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aust-Cam Vitamine,Australla Products, Australa Products House, L&L. Australia Products ke Fruit Snecks Cambodia ige
​ផ្សព្វផ្សាយ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង គ្មាន​បញ្ជី​កា​គ្មាន​ប្រវេទន៍​និង​គ្មាន​ការទទួលស្គាល់ ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ មាន​គណនី​ចំនួន​៥ គឺ​១. Aust-Cam Vitamins. ២. Australia Products, ៣. Australia Products House. ៤. L&L Australia Products, ៥. Fruit Snacks Cambodia កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ​គ្មាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា ឬ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ​២០២០​។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ ផលិតផល​បំប៉ន​សុខភាព ក៏ដូចជា​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់ សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​សុខាភិបាល ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ឬ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ព្រោះ​ផលិតផល​ទាំងនេះ​ពុំ​អាច​ធានាបាន​នូវ​គុណភាព និង​សុ​វត្តិភាព​បានឡើយ​។ ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​៥ ខាងលើ ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង​ទាំងនេះ​ទៅតាម​ច្បាប់​ស្តីពី ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ។​

​ក្នុងករណី​បងប្អូន​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង សំអាង​នៃ​ក្រសួងសុខាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×