Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ស​ប៊ុ​ក​ឈ្មោះ NEW4U Businesses កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​គ្មាន​លេខ​ប​ញ្ចិ​កា និង​គ្មាន​ការទទួលស្គាល់ ពី​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការហាមឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ NEW4U Businesses កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​គ្មាន​លេខ​ប​ញ្ចិ​កា និង​គ្មាន​ការទទួលស្គាល់ ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គណនី​ឈ្មោះ​NEW4U Business កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ Total Natural Nano Dreap គ្មាន ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ២០២០ ព្រមទាំង​បាន ផ្សព្វផ្សាយ​ភូតកុហក និង​បំផ្លើស​ហួស​ពី​ការពិត​ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា ជួយ​បញ្ហា​ជំងឺ​ភ្នែក កន្ទុយថ្លែន ភ្នែក​ឡើងបាយ ភ្នែក​ក្រហម ទឹក​ដក់​ក្នុង​ភ្នែក និង​ភ្នែក​ក្រហម ។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល ។​

ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ឱសថ​នេះ​ជា​បន្តទៀត​។​

ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​ត្រូវ​បញ្ឈប់​ការ​នាំចូល​ចែកចាយ ឬ​លក់ និង​ផ្សព្វផ្សាយ​ឱសថ​ទាំងនេះ​ជាបន្ទាន់ និង​ប្រមូល​ផលិតផល​ខាងលើនេះ​មក​កម្ទេចចោល​។ ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ NEW4U Businesses ដែល​នាំចូល​ចែកចាយ និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ខាងលើនេះ​ទៅតាម​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​ក្នុងករណី​បងប្អូន​បាន​ជួបប្រទះ​ឃើញ​ជន​ណាមួយ​កំពុង លក់ ឬ​ចែកចាយ​នូវ​ផលិតផល​ឱសថ​ខាងលើនេះ សូម​បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង សំអាង​នៃ​ក្រសួងសុខាភិបាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×