Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​គណបក្ស បាក់​មួយ​ដើម​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បត់​មិន​ប្រយ័ត្ន បណ្ដាលឱ្យ​ទៅបុក​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា បាក់​មួយ​ដើម រួច​ព្យាយាម​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​។ ចំណែកឯ​តៃកុង​រត់​យន្ត​ក៏​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៤ និង​៣០ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ​ទី​៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​ម៉ាក​ព្រូស មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2R 0243 ធ្វើដំណើ​ក្នុងទិសដៅ​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បម្រុង​បត់​ឆ្វេង មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា បាក់​មួយ​ដើម រួច​បន្ត​បើក​ទៅមុខទៀត តែ​សំណាង​មិនល្អ​រថយន្ត​បាក់​កង់​ខាងមុខ​ទើរ​នៅត្រឹម​នឹង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ ចុះមក​ដល់​ធ្វើ​កំណត់ហេតុ និង​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕ ដោយ​៖​សា មេ​ត​

spot_img
×