Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ពុំមាន​ឥទ្ធិ​ល​មកលើ​ប្រទេស​កម្ពុជា​ទេ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី ៤ – ១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ពុំមាន​ឥទ្ធិ​ល​មកលើ​ប្រទេស កម្ពុជា

​យោង​ការសង្កេត​តាមដាន ស្ថានភាព​អាកាសធាតុ​ឃើញថា ជ្រលង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន បាន​រំកិល​ចុះ​និង​លាតសន្ធឹង​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។ ចំណែក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ( GONI ) បាន​នឹង​កំពុង ធ្វើដំណើរ ឆ្ពោះ​មក​ទិស​ខាងលិច ។ តាម​ការ​ព្យាករ ព្យុះ​នេះ​ថមថយ​អស់​ឥទ្ធិពល នៅពេល​ចូលដល់ លើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​៥-៦​ខែវិច្ឆិកា​។ ព្យុះ​នេះ​ពុំមាន​ឥទ្ធិ​ល​មកលើ​ប្រទេស​កម្ពុជា ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖ ១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C បណ្តា​ខេត្ត​នានា​មាន​ភ្លៀង​ខ្សោយ​ដោយ​អន្លើ ។ លើកលែងតែ​ថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ខ្សោយ​ទៅ​មធ្យម ។​

២-​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០ -២២ °C – សី​តុ​ភាព​អតិបរមា មាន​ពី ២៧-២៩ °C នឹង​អាចមាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម​នៅ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា ។​

៣-​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C – សីតុណ្ហភាព​អតិបរមា មាន ពី ២៨-៣០ oC ស្ទើរតែ​ពុំមាន​ភ្លៀង ។ លើកលែងតែ នៅ​ថ្ងៃទី ៦-៧ ខែវិច្ឆិកា អាចមាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×