Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ទៀតហើយ​! ក្រោយ​រៀបការ​បាន​១​យប់ ខាង​ស្រី​ដាច់ចិត្ត​ទម្លាយ​អារម្មណ៍​ពិត យកប្តី​ចាស់​អាច​ហៅ​កុង​បាន គឺ​ដោយសារតែ​…

spot_img

​ភ្នំពេញ​៖ គូស្នេហ៍​ខុស​វ័យ​មួយគូ បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍​ជាខ្លាំង ព្រោះតែ​អ្នក​ទាំងពីរ​មាន​វ័យ​ខុសគ្នា​ដាច់ស្រឡះ ដោយ​ខាង​ប្រុស​មាន​វ័យ​អាច​ហៅ​កុង​បាន មានសំណាង​បាន​ប្រពន្ធ​ក្មេង​រូប​ស្រស់ស្អាត ដែល​ធ្វើ​ឲ្យ​កំលោះៗ​ក្នុងភូមិ​លួច​ច្រណែន​មិន​ស្ទើរ​នោះទេ​។

​យ៉ាងណាមិញ ក្រោយ​រៀបការ​រួច កូនក្រមុំ​ជា​ជនជាតិខ្មែរ​មានឈ្មោះ ម៉េង សូ​ដា បានបង្ហាញ​អារម្មណ៍​ពិត​អរគុណ​ដល់​ប្តី​សម្លាញ់​ជា​ជន​ជាតិចិន មានឈ្មោះ Shi Songbang -​ស៊ី សុង​បាង ដោយបាន​សរសេរ​រៀបរាប់​ក្នុង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្ដី​សុខ ដែល​យកលុយ​ទិញ​មិនបាន​គឺ​បានរស់នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ហើយ​គេ​ស្រឡាញ់​យើង​វិញ​ដូចគ្នា គាត់​ជាម​នុស្ស​តែ​ម្នាក់​ដែល​គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ខ្ញុំ​រហូតមក កំហុស​តូចធំ​គាត់​តែងតែ​អភ័យទោស​ឲ្យ​ខ្ញុំ រហូត​មាន​ចាស់ទុំ ដឹងលឺ ហើយ​អ្វីដែល​បញ្ជាក់​ពី​ការស្រឡាញ់​របស់គាត់​ចំពោះ​ខ្ញុំ គឺ​ផ្កាស្លា ជា​សាក្សី​នៃ​ចំណង ដ៍​រឹងមាំ​មិនអាច​កាត់ថ្លៃ​បាន​។ ពីមុន​ត្រឹមតែ​ជាម​នុស្ស ២​នាក់​ដែល​ស្វែងយល់​ចិត្ត​គ្នា តែ​ឥឡូវ យើង​បាន​ឈានជើងដើរ​ផ្លូវ​រួមគ្នា​អស់​រយៈពេល ៨​ឆ្នាំ រហូត​យល់​ពីគ្នា​កាន់តែច្រើន រហូត​យើង​ទាំងពីរ​ក្លាយជា​ប្ដី​ប្រពន្ធ​។ ពី​ពេលនេះ​ទៅ​យើង​មិនមែន​សង្សារ តែ​យើង​ជា​ប្ដី​ប្រពន្ធ ជា​គូជីវិត ហើយ​អូន​សន្យាថា​នឹង​ថែ​ចំណងស្នេហា​មួយ​នេះ ជា​រៀងរហូត​ទៅ ព្យុះភ្លៀង​កន្លងមក​ធ្វើ​ឲ្យ​អូន​ដឹងថា បង​ជា​មនុស្ស​ម្នាក់​គត់​ដែល​ស្រឡាញ់​អូន​ជា​អូន ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០»​។​

​គាត់​បន្ដទៀតថា​៖ «​អរគុណ​ប្ដី​សម្លាញ់​ដែល​រក្សា​ចិត្ត​ស្រឡាញ់​អូន​មករ​ហូត អស់​រយៈពេល ៨​ឆ្នាំ អរគុណ​ដែល​មិន​ប្រកាន់​អតីតកាល​របស់​អូន អរគុណ​ដែល​ព្រម​ទទួលយក​អូន មិន​ថា​អូន​ធ្វើ​ខុស​កំហុស​តូចធំ បង​តែងតែ​អភ័យទោស​ឲ្យ​អូន​រហូត បង​ពិតជា​បុរស​ដល់​ល្អ​ម្នាក់ ដែល​ចេះ​ស្រឡាញ់​ចេះ​អភ័យទោស ចេះ​អន់ឱន ចេះ​ទទួលយក​ទាំង​ចំណុច​ល្អ​នឹង​ចំណុច​អាក្រក់​របស់​អូន ចេះ​ស្រឡាញ់​អូន​នឹង​ប៉ាក់​ម៉ាក់​របស់​អូន អូន​អរគុណ​ទឹកចិត្តរ​បស់បង ចាប់ពីពេលនេះ​អូន​នឹងមិន​ធ្វើ​ខុស​ចំពោះ​បង​ទៀត​នោះទេ យើង​នឹង​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជា​រៀងរហូត​ទៅ អូន​នឹង​មើលថែ​បងអស់​មួយជីវិត​របស់​អូន អតីតកាល​របស់​អូន អាច​នឹង​ស្គាល់​មនុស្ស​ជា​ច្រើនតែ​មនុស្ស​ទាំងអស់​នោះ មិនមាន​ចិត្ត​ដែល​ទទួលយក​អូន​ដូចជា​បង​នោះទេ រយៈពេល ៨​ឆ្នាំកន្លងមក ទើប​អូន​ដឹងថា​មានតែ​បង​ដែល​ស្រឡាញ់​អូន​ជា​អូន​ពិតប្រាកដ អរគុណ​ណាស់​លោក​ប្ដី 石松榜»៕ ដោយ​៖ លឹម ហុង​

spot_img
×