Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Starbucks នឹង​នាំយក​រស់ជាតិ​កាហ្វេ​ឡា​តេ និង​កាហ្វេ​ហ្វ្រេ​ប​របស់ខ្លួន​ទៅ​ប្រទេស​ឡាវ​នៅ​ឆ្នាំក្រោយ​

spot_img

​កាហ្វេ Starbucks Corp នឹង​ចាប់ផ្តើម​បង្ហាញខ្លួន​នៅ​ប្រទេស​ឡាវ​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ហាង​កាហ្វេ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​ព្យាយាម​ពង្រីក​ខ្លួន​នៅ​តំបន់​អាស៊ី​។

ហាង​កាហ្វេ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Seattle​នឹង​បើកហាង​ដំបូង​របស់ខ្លួន​នៅក្នុង​ទីក្រុង​វៀងចន្ទន៍​នៅ​រដូវក្តៅ​ឆ្នាំ ២០២១ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ទីផ្សារ​អាស៊ី​ទី ១៧ ដែល​ក្រុមហ៊ុន​នេះ​ដំណើរការ​។ យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន Starbucks បច្ចុប្បន្ន​មាន​ហាង​ច្រើនជាង ១០,០០០ នៅក្នុង​តំបន់​។

​លោក Michael Conway អនុប្រធាន​ប្រតិបត្តិ​នៃ​ហាង​ដែលមាន​អាជ្ញាប័ណ្ណ​អន្តរជាតិ Starbucks បាន​មានប្រសាសន៍ថា​“ យើង​មានការ​រំភើប​ក្នុង​ការនាំយក​បទពិសោធ​ន៍​របស់ Starbucks មក​ប្រទេស​ឡាវ​ដែលមាន​ប្រវត្តិ​ផលិតកម្ម​កាហ្វេ​និង​វប្បធម៌​កាហ្វេ​រីកចម្រើន​” ។

​ប្រទេស​ឡាវ​មាន​ប្រជាជន​ប្រមាណ ៧ លាន​នាក់​និង​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​ប្រហែល ២,៦០០ ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។

​កាហ្វេ ខន​សិប (Coffee Concepts)​របស់​ប្រទេស​ឡាវ អិ​ល​ធី​ឌី ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Maxim’s Caterers Ltd នឹង​ប្រតិបត្តិការ​ហាង​ស្តា​របា​ក់នៅ​ប្រទេស​ឡាវ​ក្រោម​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ តាមរយៈ Coffee Concepts ឥឡូវ​ហាង​កាហ្វេ​ស្តា​របើក​ប្រតិបត្តិការ​ហាង​ជាង ៨០០ កន្លែង​នៅ​ហុងកុង ម៉ា​កាវ វៀតណាម​សិង្ហ​បុរី​និង​ថៃ​។ នៅ​ទូទាំង​តំបន់​អាស៊ី​ស្តា​បាក់​មាន​ច្រើនជាង ១០.០០០ ហាង​ដែល​នាំមុខ​ដោយ​ចិន​និង​ជប៉ុន​។

​ការចូល​របស់ Starbucks ចូលទៅក្នុង​សេដ្ឋកិច្ច​ជួរមុខ​របស់​ប្រទេស​ឡាវ​កើតឡើង នៅពេលដែល​ការ​ងើបឡើង​វិញ​របស់​ក្រុមហ៊ុន​ក្នុង​ការលក់ និង ហាង​លក់ទំនិញ​តែមួយ ត្រូវបាន​កាត់បន្ថយ​ដោយ​ការកើនឡើង​នូវ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ នៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​។ នៅ​ប្រទេស​ចិន​លទ្ធផល​នៅ​ខែសីហា​គឺ​នៅ​ដដែល​ដែលជា​សញ្ញា​បង្ហាញ​ពី​ការរំពឹងទុក​នៃ​ការ​ងើប​ឡើងវិញ​នៅ​ត្រីមាស​ទីមួយ​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។

កាលពី​ខែសីហា​ក្រុមហ៊ុន CP All Plc បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​សិទ្ធិផ្តាច់មុខ​ជាមួយ​ក្រុម​ហ៊ុន 7-Eleven Inc ដើម្បី​បង្កើត​ហាង​ងាយស្រួល​នៅ​ប្រទេស​ឡាវ​អស់​រយៈពេល ៣០ ឆ្នាំ​៕ ដោយ ៖ CEN

spot_img
×