Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​បងប្អូន​! ក្រសួងសុខាភិបាល ហាម​និង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ផេ​ក​ទាំង​៦ ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ និង​គ្រឿងសម្អាង គ្មាន​ការអនុញ្ញាត

spot_img

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០២ ខែ​វិច្ចិកា ឆ្នាំ​២០២០ បានធ្វើការ​ហាមឃាត់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ជាច្រើន ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ ប​ញ្ចិ​កា ឬ ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​។

​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ដែល​កំពុង​ផ្សព្វ​ផ្យា​យ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង គ្មាន​ប​ញ្ចិ​កា គ្មាន​ប្រវេទន៍ និង​គ្មាន​ការទទួលខុសត្រូវ​ពី​ក្រសួងសុខាភិបាល រួមមាន​៖ Aust-Cam Vitamins, Australia Products, Australia Products House, L&L Australia Products និង Fruit Snacks Cambodia​។

​នៅ​ថ្ងៃទី​០២ ខែ​វិ​ច្ឆ​កា ដដែល ក្រសួង​ក៏បាន​រកឃើញ និង​ហាមឃាត់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​មួយទៀត មាន​ឈ្មោះថា NEW4u Businesses ដែល​ក៏​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ Total Natural Nano Drop គ្មាន​ចុះ​ប​ញ្ចិ​កា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​។ លើសពីនេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ក៏បាន​ផ្សព្វផ្សាយ​ភូតកុហក និង​បំផ្លើស​ហួស​ពី​ការពិត ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជាៈ ជួយ​បញ្ហា​ជំងឺ​ភ្នែក​កន្ទុយថ្លែន ភ្នែក​ឡើងបាយ ភ្នែក​ក្រហម ទឹក​ដក់​ក្នុង​ភ្នែក និង​ភ្នែក​ក្រហម។

​ហេតុដូច្នេះ ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស​និង​ប៉ះពាល់​ដល់​សុខភាព ឬ ឈានដល់​ការបាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​នេះ និង​ក៏​ដូច​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ទាំងនេះ​ជា​បន្តទៀត​។ ហើយ​ទន្ទឹមនេះ​ផងដែរ ក្រសួងសុខាភិបាល ក៏​តម្រូវ​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ទាំងអស់​ខាងលើ ត្រូវ​បញ្ឈប់​ការ​នាំចូល​ចែកចាយ ឬ​លក់ និង​ផ្សព្វផ្សាយ​ឱសថ​ទាំងនេះ​ជាបន្ទាន់ និង​ប្រមូល​ផលិតផល​ខាងលើនេះ​មក​កំទេចចោល​ផងដែរ​។

​ក្រសួងសុខាភិបាល ក៏​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ផងដែរ ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ទាំង​៦​ខាងលើ ដែល​នៅតែ​កំពុង​បន្ត​ផ្សព្វផ្សាយ​លក់​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង​ទាំងនេះ​ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕ ដោយ​៖ លឹម ហុង​

   

spot_img
×