Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ហុង​គ្រី មាន​ជំនាញ​ច្បាស់លាស់ ផ្នែក​គ្រឿងចក្រ​កសិកម្ម និង​ការកែឆ្នៃ​ចំណីអាហារ ខណៈក​ម្ព​ជា កំពុង​ផ្តោតលើ​វិស័យ​កសិកម្ម​

spot_img

​ភ្នំពេញ​៖ ប្រទេស​ហុង​គ្រី បាន​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​ជា​ដៃគូរ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដែល​ហុង​គ្រី មាន​ជំនាញ​ខ្លាំងលើ​ការការពារ​បរិស្ថាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ សុវត្ថិភាព​ចំណីអាហារ និង​ការកែឆ្នៃ​ចំណីអាហារ និង​គ្រឿងចក្រ​កសិកម្ម ជាដើម ដែលជា​វិស័យ​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ របស់លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​ប្រទេស​កម្ពុជា ភាគី​ទាំងពីរ​សង្ឃឹមថា និង​បង្កើន​ចំណងមិត្តភាព និង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើ​ឡើង​។ បន្ថែម​លើ​ពីនេះ ក៏​និង​មាន​កិច្ចព្រមព្រៀង​ឬ អនុស្សរណៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ផង​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា អំឡុងពេល​មក​ដល់ក​ម្ពុ​ជា លោក ភី​ធើ ស៊ី​ចា​តូ ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ហើយ​ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ ចំនួន​បី ដូចជា ៖

១- កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​។

២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​។

៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។

​គួរ​បញ្ជាក់ថា កម្ពុជា​ស្វាគមន៍​ជានិច្ច រាល់​កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​នានា​។ ក្នុងនោះ​កម្ពុជា មាន​តម្រូវការ​ច្រើន​លើ​បច្ចេកវិទ្យា និង​ឧបករណ៍​កសិកម្ម ដែល​សព្វថ្ងៃនេះ​កម្ពុជា​កំពុង​ផ្តោតលើ​វិស័យ​កសិកម្ម​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​កំពុងតែ​មានគំនិត​កែប្រែ​ពលកម្ម​ទៅជា​ពលកម្ម​ដែលមាន​ជំនាញ សម្រាប់​ទ្រទ្រង់ ដល់​វិស័យ​កម្មន្ដសាល​ធុន​ស្រាល និង​វិស័យ​កែឆ្នៃ​ចំណីអាហារ ដែល​កម្ពុ​ជាមាន​ស្រាប់ នូវ​វត្ថុធាតុដើម ប៉ុន្តែ​នៅ​ខ្វះខាត​បច្ចេកវិទ្យា​៕ ដោយ ៖ CEN

spot_img
×