Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ និង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ​(ICE)​ ទម្ងន់ ៧​គ​.​ក្រ​

spot_img

​ភ្នំពេញ ​៖ ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បើក​កិច្ចប្រតិបត្តិការបង្ក្រាបករណីរ​ជួញដូរ​គ្រឿងញៀន​ទ្រ​ង់​ទ្រាយ​​ធំ នៅ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ និង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៧​គ​.​ក្រ​។

​ដោយ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​០១ ខែ វិច្ឆិកា ឆ្នាំ​២០២០​វេលា​ម៉ោង ១៣:៤០​នាទី កម្លាំង​ជំនាញ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១១) ដឹកនាំ​ដោយ​លោក ឧ ទោ សុី ផល្លា លោក វ ឯក ជាវ តុលា នាយករង​មន្ទីរ និង លោ វ ឯក សេង ឃុន​ណា​ង នាយការិយាល័យ ព្រមទាំង​មានការ​សម្របសម្រួល ដឹកនាំ ពី​សំណាក់ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​៥A បូរី លឹម​ឈាង​ហាក់ ស្ថិតក្នុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ជា ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៧​គ​.​ក្រ ៦២២ ក្រាម​។

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ខាងលើ បាន​កសាង​សំណ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×