Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរអប់រំ ៖ សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ខេត្តបាត់ដំបង បានចាប់ផ្ដើម​ដំណើរការ​ចូលរៀន​ក្នុងដំណាក់កាល​ទី​៣

spot_img

បាត់ដំបង​៖ សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ខេត្តបាត់ដំបង បានចាប់ផ្ដើម​ដំណើរការ​ចូលរៀន​ក្នុងដំណាក់កាល​ទី​៣ តាម​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​បាន​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា នៅក្នុង​ខេត្តបាត់ដំបង សាលារៀន​របស់​រដ្ឋ​ទាំងអស់ បាន​បើក​ឲ្យ​សិស្ស​ចូលរៀន​ក្នុងដំណាក់កាល​ទី​៣ ទាំង​សាលារៀន​ដែល​ធ្លាប់​ជួប​គ្រោះទឹកជំនន់​ក៏ដោយ ក៏បាន​ចូលរៀន​វិញ​ដែរ ហើយ​តាម​សាលា ក៏បាន​អនុវត្ត​នូវ​ការណែនាំ​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។​

បើតាម​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​២​ធ្នូ ស្ថិតក្នុង​ក្រុង​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា​ក្នុងសម័យ​កូ​វីដ​១៩​នេះ សាលាបឋមសិក្សា​២​ធ្នូ ក្នុងដំណាក់កាល​ទី​១​គឺ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អន​ឡាញ ការប្រមូលផ្ដុំ​បង្រៀន​ជា​ក្រុម​តូចៗ​ជាដើម សម្រាប់​ដំណាក់កាល​ទី​២​គឺ​បាន​បើក​ឲ្យ​សិស្ស​ចូលរៀន ក្នុង​ថ្នាក់រៀន ប៉ុន្តែ​មានការ​រក្សា​គម្លាត ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​តែ ២០​នាក់ ក៏ដូចជា​ការចេញ​លេង​ឬ​ចេញពី​រៀន​តាម​វេន​។​មួយវិញទៀត ក្នុងដំណាក់កាល​ទី​៣​នេះ​គឺមាន​ការរៀបចំ​ឲ្យ​សិស្ស​រៀន​ក្នុង​ថ្នាក់​អាច​ចាប់ពី ២០ ទៅ​៣០​នាក់ ប៉ុន្តែ​ក៏បាន​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​ក្នុង​មួយ​សប្ដាហ៍ ឲ្យ​សិស្ស​រៀន​តែ ៣​ថ្ងៃ តែ​គ្រូ​តែ​បង្រៀន​ពេញ​មួយ​សប្ដាហ៍​និង​កាលពី​ទឹកជំនន់​ឡើង​ខ្លាំង សាលារៀន​នេះ​ក៏បាន​លិច​នៅ​ទីធ្លា​សាលា​និង​បាន​ផ្អាក​ការសិក្សា​រយៈពេល ៣​ថ្ងៃ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ដោយសារ​បញ្ហា​ទឹកជំនន់ តាម​សាលា​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង កាលពី​ការចូល​រៀន​ក្នុងដំណាក់កាល​ទី​២ បាន​ផ្អាក​ការចូលរួម​រៀន​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ តាម​សាលា​ដែល​ត្រូវ​ទឹក​លិច​ទាំងអស់នោះ ទឹកបាន​ស្រក​អស់ហើយ ៕​ដោយ​៖​អ៊ុង​សា​រុំ​

 

spot_img
×