Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​ទម្លាយ​ចេញ​អារម្មណ៍​ពិត និង​ក្តី​សុខ​ឡើង​កប់ ក្រោយ​រៀបការ​នឹង​ក្រមុំចាស់​ផ្អើល​ភូមិ ស្តាប់​ហើយ​អៀន​ជំនួស​! (​វីដេអូ​)

spot_img

​មង្គលការ​ដ៏​ចម្លែក​មួយ​កាលពី​២​ខែ​មុននេះ បានធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​តែម្តងព្រោះតែ​កូន​លោះ​អាយុ ៨៧ ឆ្នាំ បាន​ដឹក​ដៃ​កូនក្រមុំ​ព្រហ្មចារី​យ៍​អាយុ ៦៧ ឆ្នាំ ចូល​រោងការ​តាម​ប្រពៃណី​ផ្អើល​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត កាលពី​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ។

​កូនកំលោះ ឈ្មោះ នួន ខេង អាយុ ៨៧ ឆ្នាំ ជា​ពោះម៉ាយ ខណៈ កូនក្រមុំ ឈ្មោះ រស់ ម៉ៅ អាយុ ៦៧ ឆ្នាំ ជា ក្រមុំចាស់ ( មិនដែល​ស្គាល់​រសជាតិ​ប្តី​ម្តងណា សោះ ) ហើយក៏​ត្រូវជា ប្អូនថ្លៃ របស់​កូនកំលោះ ផងដែរ ។

​បើតាម​កូនប្រុស​របស់​លោកតា​ជា​កូនកំលោះ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ម្តាយបង្កើត​ចែក​ឋាន​ទៅបាន​ជិត​១​ឆ្នាំ​មក រូបគាត់ និង​បងស្រី​២​នាក់​ទៀត បាន​យក​ម្តាយមីង​បង្កើត​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ រស់ ម៉ៅ គ្មាន​កូន​នៅ​មើលថែ ឱ្យមក​រស់នៅ​ជាមួយ ។​

​បន្ទាប់មក​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ឪពុក​របស់គាត់ ក៏​ឱ្យ​ពួកគាត់​ជា​កូនៗ​ជួយ​គិតគូរ​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍​ឲ្យ​រូបគាត់ ជាមួយ​កូនក្រមុំ​អាយុ​៦៧​ឆ្នាំ ដែល​ត្រូវជា​ម្តាយមីង​បង្កើត​របស់​ពួកគាត់​តែម្ដងទៅ​។​

​កូនប្រុស​របស់​កូនកំលោះ ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ការចាត់ចែង​រៀបចំ​អាពាហ៍ពិពាហ៍​ជូន​ឪពុក និង​ម្តាយមីង​របស់​ពួកគាត់ ដោយ​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ចំនួន​៤៥​តុ មាន​កម្មវិធី​បង្វិលពពិល កម្មវិធី​ចងដៃ បាចផ្កា​ស្លា និង​កាត់​នំ​ខេ​ក មាន​ភាព​អធិក​អ​ធ័​ម​គួរសម​ដែរ ដោយ​មិន​ចាញ់​អាពាហ៍ពិពាហ៍​របស់​ក្មេងៗ​ជំនាន់​ក្រោយ​ប៉ុន្មាន​នោះទេ​។​

​ដោយឡែក ថ្មីៗ​នេះ គូស្នេហ៍​ពី​បុព្វ​ជាតិ​១​គូ​នេះ បាន​ទម្លាយ​ចេញ​អារម្មណ៍​ពិត​ក្រោយ​រៀប​មង្គល​រួច ដោយ​លោកយាយ រស់ ម៉ៅ បាន​រៀប​រាប់ទាំង​ទឹកមុខ​អៀនខ្មាស​ថា ពេល​មាន​គូ​ទើប​ដឹងថា​មាន​សេចក្តីសុខ​ច្រើនជាង​នៅ​ម្នាក់ឯង ព្រោះ​មាន​គូ​អាចជួយ​មើលថែ​គ្នា​ទៅវិញទៅមក​។ លោកយាយ​ក៏បាន​ប្រាប់​ពី​មូលហេតុ​មិន​យកប្តី​នៅ​ក្រមុំ​រហូតមកទល់​ពេលនេះ គឺ​ដោយសារ​គ្មាន​ប្រុស​ណា​ម្នាក់​មើល​ឲ្យ​ត្រូវ​ភ្នែក​។ ប៉ុន្តែ ការសម្រេចចិត្ត​យក​បងថ្លៃ​ជា​គូ​នៅពេលនេះ គឺ​ដោយសារ​ព្រួយបារម្ភ​វ័យ​កាន់តែ​ចាស់​ទៅ ពិបាក​សុខទុក្ខ​គ្មាន​អ្នក​មើលថែ​។​

​ចំណែក​លោកតា នួន ខេង វិញ ដែលជា​មនុស្ស​រប៉ិលរប៉ូច​ចូលចិត្ត​លេងសើច​ច្រើន​តាំងពីក្មេង​ម្លេះ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បាន​យក​ប្អូនថ្លៃ​ជា​គូ ដោយសារ​មានការ​ផ្តួចផ្តើម​ពី​កូនៗ ហើយ​បើ​និយាយ​ពី​សេចក្តីសុខ​វិញ គឺថា​ពេញទំហឹង​តែម្តង គ្មាន​ជំងឺ​ដ​ង្កា​ត់​ណា​មក​បៀតបៀន​នោះទេ ពោលគឺ​រឹតតែ​ឡើង​គីឡូ​ខ្លាំង ចាប់តាំងពី​រៀបការ​ជាមួយ​ក្រមុំចាស់​មក​។ ហើយ​ឥឡូវនេះ ពួកគាត់​ទាំងពីរ​កំពុង​ល្បី​ខ្លាំង ដោយ​ទៅណា​មក​ណា​គេ​ហៅថា​ជាតា​រា​ក្រប់ៗ​គ្នា ដែល​ធ្វើ​ឲ្យ​ពួកគាត់​រំភើបចិត្ត​ជាខ្លាំង​៕ ដោយ​៖ លឹម ហុង​

 

spot_img
×