Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​និង​អាជ្ញាធរ​ខេត្តព្រះវិហារ​រួមគ្នា​ពង្រឹង​យន្តការ​ភូមិ ឃុំ សង្កាត់​គ្មាន​គ្រឿងញៀន​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​

spot_img

​ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ នៅ​សាលាខេត្ត​ព្រះវិហារ​មាន​បើក​សិក្ខាសាលា​ស្តីពី​ការ​ប្រសិទ្ធភាព​ពង្រឹង​យន្តការ​ភូមិ ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន ក្រោម​អធិបតីភាព​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ឯកឧត្តម មុត វិសុទ្ធ​នា អភិបាលរង តំណាង​ប្រធាន​គណកម្មាធិការ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​តំណាង​ពី​តំណាង​ស្ថាប័ន អង្គភាព​ត្រួតពិនិត្យ​គ្រឿងញៀន​ពី​ថ្នាក់ជាតិ គណកម្មាធិការ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ឃុំ​ជាំ​ក្សាន្ត ឃុំ​កំពង់​ស្រឡៅ ។

​ឯកឧត្តម មុត វិសុទ្ធ​នា អភិបាលរង តំណាង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​ខេត្តព្រះវិហារ​នៅតែ​បន្ត​ទទួលរង​គ្រោះ​នូវ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​ឈ្មួញ​ជួញដូរ​ពី​តំបន់ត្រីកោណមាស​និង​ប្រទេស​ឡាវ​តាមផ្លូវ​ទឹក​គោក ផ្លូវទឹក​ដែល​សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​បាន​សហការ​រួមគ្នា​បង្ក្រាប​ទប់ស្កាត់​។ ជាកស្តែង​៩​ខែ ឆ្នាំ​២០២០ ខេត្តព្រះវិហារ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​៨៦.១៧៤​នាក់ បង្ក្រាបបាន​២៥​ករណី ឃាត់ខ្លួន​បាន​៥៩​នាក់ និង​បាន​ព្យាបាល​អ្នកញៀន​ចំនួន​១១​នាក់​។

​ក្នុងឱកាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី បាន​ប្រសាសន៍ថា ការរៀបចំ​ភូមិ ឃុំ​សង្កាត់ ស គ្មាន​គ្រឿងញៀន គឺ​ឈរលើ​គោលការណ៍​ប្រមូលផ្តុំ​នូវ​កម្លាំង​សរុប​ដើម្បី​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្ម​ភាពជា​លក្ខណ​ពហុ​វិស័យ​គ្រប់​ជ្រុងជ្រោយ និង​ទូលំទូលាយ​ប្រកបដោយ​សមធម៌ មិន​រើសអើង និង​គោរព​សិទ្ធិមនុស្ស​នៅ​មូលដ្ឋាន ក្នុង​គោលបំណង​ពង្រឹង​ការទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន រួមចំណែក​លើកកម្ពស់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ លើកស្ទួយ​សុខុមាលភាព ជីវភាព ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ កសាងបាន​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា មានប្រសាសន៍​បន្តថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​អាច​ធ្វើបាន​ទាំងអស់គ្នា​រួមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​សហគមន៍​មូលដ្ឋាន​ដោយ​គ្រាន់តែ​ចាប់បាន​ហើយ​ប្រគល់ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ និង​បាន​សាទរ​ចំពោះ​កិច្ចខិតខំ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​រួមគ្នា​ដោយ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​មូលដ្ឋាន​ភូមិ​ស គ្មាន​គ្រឿងញៀន​ទាំង​៣ មាន​ភូមិ​ឈើទាល​គង ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត និង​ភូមិ​កំពង់​ស្រឡៅ​១ ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×