Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ទឹក​ភ្នែក​មិនជា​ប់​ទេ​! ប្រពន្ធ​សម្លាញ់​ចិត្ត បង​នាំ​ធាតុ​អូន​មក​ផ្ទះ​យើង​ហើយ អូន​ពន្យល់​ស​ប្តិ​បង​ថា​….

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​មួយចំនួន នៅក្នុង​បណ្តាញ​សង្គម ប្រាកដជា​បាន​ជ្រាប​ហើយ ចំពោះ​គ្រួសារ​មួយ​កំពុង​មានទុក្ខ​ដ៏​សែន​ក្រៀម​បំផុត ដោយ​នារី​ម្នាក់​ត្រូវជា​កូន​ជា​ក្មួយ​និង​ត្រូវជា​ប្រពន្ធ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ បាន​បាត់​បង់ជីវិត​ចោល​ប្តី និង​កូន​ដោយសារ​ជំងឺ​បេះដូង​។ ហើយ​ព័ត៌មាន​នេះ​ផងដែរ ក៏​កំពុង​ទទួល​ការចាប់អារម្មណ៍​ដោយ​ក្តី​ក្តុកក្តួល​ជាខ្លាំង ព្រោះតែ​អាណិត​ដល់​គ្រួសារ​នេះ មិនគួរណា​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​ទាំង​នៅ​វ័យក្មេង​បែបនេះ​។​

​ជាមួយ​ទុក្ខ​ដ៏​ក្រៀម​ក្រមុំ និង​ក្តី​នឹករលឹក​ពុំ​អាច​បំភ្លេចបាន ក្នុងនោះ​បុរស​ជា​ប្តី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sothon Huo បាន​បង្ហោះ​សារ​ទៅកាន់​វិ​ញ្ញា​ញ​ក្ខ​ន្ធ​ប្រពន្ធ​ជាទី​ស្រឡាញ់ ដែលមាន​ខ្លឹមសារ​រៀបរាប់​យ៉ាង​កម្សត់​ជា​បន្តបន្ទាប់​ថា​៖ «​កាន់តែ​គិត កាន់តែ​រកមើល កាន់តែ​អួលដើមករ អ្វីៗ​ដូច​អូន​សរសេរ​ផ្តាំ​បង​រួចហើយ​ចឹ​ង ប្រពន្ធ​សម្លាញ់​ចិត្ត​បង​អើយ​”​។

“​ប្រពន្ធ​ជាទី​ស្រឡាញ់ មក​នាំ​អូន​មក​ផ្ទះ​ហើយ អូន​ឈប់​ខ្លាច​ទៀត សម្រាក​ចុះ​ណា បង​សន្យា​ហើយ គឺ​បង​មិន​ទុក​អូន​ចោល​ឡើយ​។ សំដី​អូន (​អូន​មិន​ចង់​នៅ​វត្ត​ទេ អូន​ខ្លាច​ខ្មោច អូន​ខ្លាច​នៅ​ម្នាក់ឯង​) បង​នៅតែ​ថែ​អូន​ជា​រៀងរហូត បង​នឹងធ្វើ​បុណ្យ ដាក់​ទាន ឧទ្ទិស​កុសលផល​បុណ្យ​ទាំងអស់​ជូន​អូន ។ អារម្មណ៍​ដែល​ថប់ៗ ណែន​ទ្រូង អួលដើមក វា​នៅ​ពេញ​ទ្រូង​បង​អស់ហើយ និយាយ​មិន​ចេញ បានត្រឹមតែ​ទ្រាំៗ​៕ ដោយ​៖ លឹម ហុង​

spot_img
×