Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​កម្ទេច​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែង​ក្លែងក្លាយ​ទូទៅ​ចំនួន ៥៤០​តោន នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នឹង​ដុក​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន ៧.៧​តោន និង​ផលិតផល​ក្លែង​ក្លែងក្លាយ​ទូទៅ​ចំនួន ៥៣៣​តោន សរុប​រួម​ចំនួន ៥៤០.៧​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក​ដែល​នឹង​ប្រារព្ធ​ពិធី​កម្ទេច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) សូម​ជម្រាបជូន​ដល់​សាធារណជន និង​សារព័ត៌មាន​ជាតិ អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាបថាៈ គ​.​ប​.​ផ​.​ក នឹង​រៀបចំ​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន ៧.៧​តោន និង​ផលិតផល​ក្លែង​ក្លែងក្លាយ​ទូទៅ​ចំនួន ៥៣៣​តោន សរុប​រួម​ចំនួន ៥៤០.៧​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក ដែល​នឹង​ប្រារព្ធ​ពិធី​កម្ទេច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ផ្លូវ​ចូល​ជាប់​នឹង​សាលាសង្កាត់​ជើងឯក​) ។

​ពិធី​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នានា អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង​វិស័យ​ឯកជន​ជាច្រើនរូប ហើយ​ការ​កម្ទេចចោល ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ ត្រូវបាន​អនុវត្តតាម​ការបង្គាប់​របស់​តុលាការ​ឲ្យ​ធ្វើការ​កម្ទេចចោល ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×