Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួប​មនុស្ស​ប្រុស​បែបនេះ​នៅ​? គង់ ចាន់​ស្រីមុំ អួលដើមក ខណៈ​ស្វាមី​លោក គឹម សីហា ពោល​ពាក្យ​ទាំងនេះ​មកកាន់​ខ្លួន​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បើ​និយាយ​ពី​តារា​សម្តែង​ស្រី​អ្នកនាង គង់ ចាន់​ស្រីមុំ និង​លោក គឹម សីហា នោះ​ប្រាកដជា​មហាជន និង​អ្នកគាំទ្រ​ជាច្រើន បាន​ស្គា​ល់ហើយ​ថា ដែល​អ្នក​ទាំងពីរ​គឺជា​ប្តី​ប្រពន្ធ​ដ៏​គំរូ​មួយ ដែល​តែង​បង្ហាញ​ភាព​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ផ្តល់​ពេលវេលា​សម្រាប់​គ្នា និង​មើលថែ​គ្នា​សឹងតែ​គ្រប់ពេលវេលា​តែម្តង​។​

​មិនតែប៉ុណ្ណោះ ក្រោយ​មានកូន​ស្រី​ម្នាក់​គួរ​ឲ្យ​ក្នាញ់ ដែលជា​ចំណងដៃ​ដ៏​ធំ សម្រាប់​ជីវិត​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​អស់​រយៈពេល ៤​ឆ្នាំ​មកនេះ ឃើញថា​ជីវិត​គ្រួសារ​របស់​អ្នក​ទាំងពីរ រឹតតែ​រឹងមាំ និង​ផ្អែមល្ហែម​លើស​ដើម​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​។​

​ដោយឡែក​ថ្មីៗ​នេះ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ គេ​បានឃើញ​អ្នកនាង គង់ ចាន់​ស្រីមុំ និង​លោក គឹម សីហា បានបង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី​កម្សាន្ត​ដ៏​ល្បី 3Fun បាន​ទម្លាយ​ចេញ​ជីវិត​គ្រួសារ​ទម្រាំ​កសាង​មាន​ក្ដី​សុខ​មកទល់នឹង​ពេលនេះ គឺ​អ្នក​ទាំង​ពីរបាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់ ហើយ​ថែមទាំង​ធ្លាប់បាន​ចែកផ្លូវ​គ្នា​អស់​ជាច្រើន​ដង ពេលដែល​អ្នក​ទាំងពីរ​នៅ​ជា​សង្សារ​នឹង​គ្នា​។​

​តែ​យ៉ាងណា អ្វីដែល​លោក គឹម សីហា បាន​ព្យាយាម​កែខ្លួន និង​ខិតខំ​ធ្វើជា​ប្តី​ដ៏​ល្អ មិន​ឲ្យ​ភរិយា​រង​ភាពឈឺចាប់​ទៀតហើយ​។ ជាក់ស្តែង លោក គឹម សីហា និយាយ​ពាក្យពិត​ចេញពី​បេះដូង​ជាច្រើន​ម៉ាត់ និង​ទង្វើ​ដ៏​ប្រពៃ​របស់ខ្លួន ទៅកាន់​អ្នកនាង គង់ ចាន់​ស្រីមុំ និង​នៅ​ចំពោះមុខ​មហាជន​កំពុង​ទស្សនា​យ៉ាង​ដូច្នេះ​ថា​៖ «​សួរថា​ខ្ញុំ​ចាយលុយ​ទេ​? ខ្ញុំ​អត់​ចាយលុយ​ទេ ហើយ​សួរថា​អ្នក​ដែល​ត្រូវ​ចាយលុយ ខ្ញុំ​ទុក​លុយ​ឲ្យ​គាត់ គាត់​ចង់យក​ទៅធ្វើ​អ្វី​ក៏​ធ្វើទៅ មានរឿង​មួយ​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​បាន​គឺ ក្ដី​សុខ​តែ​ប៉ុណ្ណឹង​។ ពេល​គាត់​ចង់​អី​ធ្វើ​ម៉េច​ឲ្យ​គាត់​បាន សួរថា​ខ្ញុំ​ជា​កូនអ្នកមាន គឺ​អត់​ទេ តែ​ក្នុង​ចិត្ត​សច្ចា​ថា ឲ្យ​ប្រពន្ធ​ខ្ញុំ​អស្ចារ្យ​ជាងគេ អ្វីដែល​គាត់​ត្រូវការ​មាន​ទាំងអស់ ហើយ​រាល់​ខួបកំណើត​ខ្ញុំ ខ្ញុំ​អត់​ចង់បាន​អ្វី​នោះទេ ខ្ញុំ​គ្រាន់តែ​បួងសួង សុំ​ឲ្យ​ប្រពន្ធ​ខ្ញុំ​មាន​មាត់ទិព្វ​។ ប្រពន្ធ​ខ្ញុំ​មាត់ទិព្វ គឺ​មានន័យថា គាត់​ចង់បាន​អី គាត់​និយាយ​ទៅ​គឺ​បាន​ហ្នឹង ហើយ​អ៊ីចឹង​រាល់ពេល​គាត់​និយាយ គឺ​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​បាន​។​»​។​

​យ៉ាងណាមិញ ស្រប​ពេលឮ​ស្វាមី​និយាយ​ពាក្យ​ទាំងនេះ មកកាន់​ខ្លួន​បែបនេះ នៅពេលនោះ គេ​ក៏​បានឃើញ​អ្នកនាង គង់ ចាន់​ស្រីមុំ បង្ហាញ​អារម្មណ៍​រំជួលចិត្ត អួលដើមក​ស្ទើរ​ស្រក់​ទឹកភ្នែក ព្រោះតែ​រំភើបចិត្ត​ខ្លាំងពេក​៕ ដោយ​៖ លឹម ហុង​

spot_img
×