Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ៖​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​សំខាន់​ចំនួន​៣

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បន្ទាប់ពី​បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​រវាង​កម្ពុជា និង​ហុង​គ្រី​ចំនួន​៣​ផងដែរ​។ កិច្ចព្រមព្រៀង និង​អនុស្សារណៈ ដែល​នឹងត្រូវ​ចុះហត្ថលេខា​នោះ​រួមមាន​៖

១- កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​។​

២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​។​

៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×