Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​-​ហុង​គ្រី បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​ក៏ដូចជា​យន្តការ​នានា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា យើង បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​ក៏ដូចជា​យន្តការ​នានា​ដែល​បាន​ឯកភាពគ្នា​កន្លងមក ដែល​ក្នុងនោះ​រួមមាន​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី​។​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។

ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ បាន​អញ្ជើញ​សម្ពោធ​ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏ បាន​អញ្ជើញ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ថ្ងៃនេះ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សេចក្តីសោមនស្ស និង​កិត្តិយស បាន​ស្វាគមន៍​ដំណើ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២ របស់​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម ហុង​គ្រី​។ ឯកឧត្តម​រដ្ឋមន្ត្រី ភី​ធ័​រ ហ្សី​យា​តូ និង​ខ្ញុំ បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ទាំងពីរ​នាក់​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដែល​បន្ត​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ដ៏​រឹងមាំ​។ យើងខ្ញុំ​បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​ក៏ដូចជា​យន្តការ​នានា​ដែល​បាន​ឯកភាពគ្នា​កន្លងមក ដែល​ក្នុងនោះ​រួមមាន​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី និង​ឯកសារ​មួយចំនួនទៀត ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ក្នុង​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​។ ប្រទេស​យើង​ទាំងពីរ​តែង​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​យើង​ក៏​តែងតែ​ប្រកាន់យក​ជំហរ​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ពហុភាគី​និយម ដោយ​គោរព​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​។​

​សន្និសីទ​សារព័ត៌មាន ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ភី​ធ័​រ ហ្ស៊ី​យាគូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នៅ​កម្ពុជា ភ្នំពេញ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០៖

១- ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ មិត្ត​ជាទី​ស្រឡាញ់​រាប់អាន ថ្ងៃនេះ​ព្រះរាជាណាចក្រ កម្ពុ​ជាមាន​សេចក្តីសោមនស្ស និង​កិត្តិយស សូម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច ផ្លូវ​ការលើក​ទី​២ របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

២- ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម នា​ខណៈពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ រាតត្បាត និង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ខាង​សេដ្ឋកិច្ច​-​សង្គម ពិតជា​បាន ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ឯកឧត្តម ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំងពីរ​។ ពិត ណាស់ កម្ពុជា​ក៏មាន​ការប្តេជ្ញាចិត្ត​ដូចគ្នានេះដែរ​។​

៣- ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​ប៊ុល​ដា​ប៉េ​ស ចំនួន ២ ដង និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម Janos Ader ប្រធានាធិបតី​ហុង​គ្រី មកកាន់​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំមុន ការបើក ការិយាល័យ​តំណាង​ស្ថានទូត​ហុង​គ្រី​នៅ​ភ្នំពេញ និង​ការ ចុះហត្ថលេខា​លើ ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចំនួន ៣ លើ​វិស័យ​គ្រប់គ្រង ទឹក កសិកម្ម និង​សេវាកម្ម​អាកាស ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃនេះ គឺជា​សក្ខីភាព ដែល​បានកើត​ចេញពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ខាងលើ​។​

៤- មិត្ត​ខាង​សារព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រី ភី​ធ័​រ ហ្សី​យា​តូ និង​ខ្ញុំ ទើបតែ​បញ្ចប់​កិច្ច ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ទាំងពីរ​នាក់ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ ចំពោះ​ទំនាក់ទំនង មិត្តភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដែល​បន្ត​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន គតិយុត្តិ​ដ៏​រឹងមាំ​។ យើងខ្ញុំ​បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​និង អនុស្សរណៈ​ដែល​បាន ចុះហត្ថលេខា​ក៏ដូចជា​យន្តការ​នានា​ដែល​បាន​ឯកភាព គ្នា​កន្លងមក ដែល​ក្នុងនោះ​រួមមាន​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ កិច្ច​ពិគ្រោះ យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី និង​ឯកសារ​មួយចំនួនទៀត ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ក្នុង​វិស័យ គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​។ ប្រទេស​យើង​ទាំងពីរ​តែង​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែលមាន​ចែង ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​យើង​ក៏​តែងតែ​ប្រកាន់យក ជំហរ​ក្នុង​ការពង្រឹង​បន្ថែម​នូវ​ពហុភាគី​និយម ដោយ​គោរព​អធិបតេយ្យ​របស់​រដ្ឋ នីមួយៗ​។​

៥- ហុង​គ្រី​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ហុង​គ្រី​បានផ្តល់​នូវ​ជំនួយ និង​ការគាំទ្រ​មកដល់​កម្ពុជា នៅពេលដែល​ប្រទេស​យើង​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ បន្ទាប់ពី​ងើប​ផុតពី​ភ្លើងសង្គ្រាម​នៃ​របប​ខ្មែរក្រហម​។ ទ័ព​មួក​ខៀវ​ហុង​គ្រី​បាន បញ្ជូនមក​កម្ពុជា​ក្រោម​ឆត្រ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC)​។ ជំហរ​របស់​ហុង​គ្រី​លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ឧទាហរណ៍​មួយទៀត ដែល​សរ​បញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថាន ភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុងការ​គាំទ្រ​កម្ពុជា​ឱ្យ​ទទួលបាន​យុត្តិធម៌ ដើម្បី​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព ។ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ ខ្ញុំ​សូម អរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រទេស​ហុង​គ្រី ។​

៦- ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​មានកម្ម​វិធី​យ៉ាងច្រើន​នៅថ្ងៃនេះ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ទទួល​ឯកឧត្តម នា​រសៀល​នេះ​។ ឯកឧត្តម ក៏​នឹង​ជួប​ជាមួយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម វេ​ង សាខុន រដ្ឋ មន្ត្រី ក្រសួងកសិកម្ម ឯកឧត្តម សួស យ៉ា​រ៉ា សមាជិកសភា ហើយ​ឯកឧត្តម ក៏ នឹង​បន្ត​សម្ពោធ​ការិយាល័យ​ស្ថានទូត​ហុង​គ្រី​នៅ​ភ្នំពេញ​ផងដែរ​។​

៧- ភាគី​ទាំងពីរ​កំពុង​ត្រៀម​រៀបចំ​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ព្រះករុណា ព្រះមហាក្សត្រ នៅ​ប្រទេស​ហុង​គ្រី​នា​ឆមាស​ទី​២ នៃ​ឆ្នាំ ២០២១ ឬ​នៅ​ឆមាស ទី​១ នៃ​ឆ្នាំ​២០២២ ដែល​ព្រះរាជដំណើរ​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការទូត​របស់​យើង​នៅ​ឆ្នាំក្រោយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×