Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា – ហុង​គ្រី​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ក្នុងឱកាស​ឯកឧត្តម​រដ្ឋមន្ត្រី​ហុង​គ្រី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។

ភាគី​ទាំងពីរ​បានបញ្ជាក់​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ហុង​គ្រី ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ភាគី​ទាំងពីរ​។ ទន្ទឹមនឹង​ការបង្កើត​ការិយាល័យ​ស្ថានទូត​ហុង​គ្រី​នៅ​កម្ពុជា ភាគី​ទាំងពីរ​នឹង​ប្រារព្ធ​ខួប​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត នា​ឆ្នាំ​២០២១ ខាងមុខ​។

​នៅក្នុង​ជំនួប​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែល​ទោះបី​នៅមាន​ចំនួន​តិច​នៅឡើយ ប៉ុន្តែ​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការពង្រីក​កាន់តែ​ច្រើនឡើង តាមរយៈ​ការរៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ និង​ការតាំងពិព័រណ៍​មុខទំនិញ ដោយ​ចូលរួម​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ហុង​គ្រី​ឱ្យ​វិនិយោគ​លើ​ការកែច្នៃ​ម្ហូបអាហារ ដើម្បី​ទទួល​ប្រយោជន៍​ទីផ្សារ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុ​ជាមាន​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

​ឆ្លៀត​ក្នុងឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​គូសបញ្ជាក់​ពី​គោលបំណង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម រួមមាន​៖ (១) ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ (២) ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន ២ (​វិស័យ​កសិកម្ម និង​គ្រប់គ្រង​ធារាសាស្ត្រ​) និង​កិច្ចព្រមព្រៀង​ចំនួន ១ ស្តីពី​សេវាកម្ម​អាកាសចរណ៍ និង (៣) ការបង្ហាញ​ពី​ការគាំទ្រ​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។

​ជា​កិច្ចបញ្ចប់ ភាគី​ទាំង​ពីរបាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​។ ទន្ទឹមនឹងនោះ ភាគី​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ភាព​សោម​ន្ស​ក្នុង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ វិស័យសេដ្ឋកិច្ច​រវាង​កម្ពុជា​-​ហុង​គ្រី ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា និង​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ប្រទេស​កម្ពុជា​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×