Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញតែ​ញញឹម​ដាក់គ្នា​គ្រប់ពេល មិនដែល​ដឹង​សោះ​ថា ខេមរៈ សេរី​មន្ត ធ្លាប់​អន់ចិត្ត​និង ឳ​ក សុគន្ធ​កញ្ញា​

spot_img

​អ្នកគាំទ្រ​មួយចំនួន​ប្រាកដជា​ធ្លាប់​បានដឹងហើយថា កំពូល​តារាចម្រៀង​ជួរមុខ​២​ដួង​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​លោក ខេមរៈ សេរី​មន្ត និង​អ្នកនាង ឳ​ក សុគន្ធ​កក​ញ្ញា មិន​ត្រឹមតែ​ស្គាល់គ្នា​ធម្មតា​នៅលើ​ឆាក​តែ​ប៉ុ​ន្នោះ​ទេ ប៉ុន្តែ​ក៏​ជា​មិត្ត​ស្និទ្ធស្នាល​និង​គ្នា​តាំងពី​យូរណាស់​មកហើយ ហើយក៏​ធ្លាប់​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ក្នុងស្រុក​មួយ​ជាមួយគ្នា​តាំងពី​មិនទាន់​សូវ​ល្បី​ម្លេះ ប៉ុន្តែ​មិនដែល​ដឹងថា​តារា​២​ដួង​នេះ​ធ្លាប់មាន​រឿងរ៉ាវ​អន់ចិត្ត​អន់​ថ្លើម​និង​គ្នា​ឡើយ​។​

​រហូតដល់​លោក ខេមរៈ សេរី​មន្ត សម្រេចចិត្ត​ចូល​ជ្រក​ក្រោម​ផលិតកម្ម​រស្មី​ហង្ស​មាស និង​បានរួម​ការងារ​ជាមួយគ្នា​សារជាថ្មី ទើប​អ្នកនាង ឳ​ក សុគន្ធ​កញ្ញា មាន​ឳ​កាស​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន​នៅ​ថ្ងៃ​ខួបកំណើត​លោក ខេមរៈ សេរី​មន្ត ថា «​ថ្វីត្បិតតែ​យើង​ជា​មិត្ត តែ​គ្មាន​ឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោង​ធ្វើការ តែ​យ៉ាងណា​ក៏​មិនដែល​ភ្លេច​គិតពី​សុខទុក្ខ​គ្នា​ឡើយ ហើយ​ខ្ញុំ​នៅតែ​ចាំ​ថា​ខ្ញុំ​មាន​មិត្ត​ម្នាក់​ចាំ​ផ្ដល់​កម្លាំងចិត្ត និង​ជា​អ្នកគាំទ្រ​ខ្ញុំ​គ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អ​របស់ខ្ញុំ​សូម​ឲ្យ​អ្នកទទួលបាន​អ្វីៗ​គ្រប់យ៉ាង​ដែលជា​បំណងប្រាថ្នា ហើយ​ឈប់​អន់ចិត្ត​ទៀត​OK ចាស់ៗ​អស់ហើយ »​។​

​ក្រោយពី​បាន​ទម្លាយ​នូវ​អារម្មណ៍​ពិត និង​រឿងរ៉ាវ​កន្លងមក ដែល​ទំនងជា​លោក ខេមរៈ សេរី​មន្ត ធ្លាប់​ខ្នក់ចិត្ត​និង​អ្នកនាង ឳ​ក សុគន្ធ​កញ្ញា ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ពិសេស​គឺ​អ្នកគាំទ្រ​តារា​ទាំង​២​តែម្តង មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​មិន​នឹកស្មានថា តារា​ទាំង​២​ក៏​ធ្លាប់​មានរឿង​អន់ចិត្ត​និង​គ្នា​បែបនេះ​សោះ ព្រោះ​ឃើញតែ​ញញឹម​ដាក់គ្នា​គ្រប់​ឆាក ក៏​មិនដែល​បង្ហាញ​អារម្មណ៍​ឬ​បង្ហោះ Drama ក្នុង​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ហ្វេ​ន​ដឹង​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×