Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​សមិទ្ធផល​ក៏​ខ្ពស់​។ ហិរញ្ញវត្ថុ​ល្អប្រសើរ រកស៊ី​កាក់កប ប៉ុន្តែ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​លុយកាក់​ជាមួយ​មនុស្ស​ឆ្នាំខាល ឆ្នាំកុរ​។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព​ថែរក្សា​នូវ​អ្វីដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ដោយ​គ្រាន់តែ​ម្ចាស់ការ​សកម្ម​ជាង​មុន​បន្តិច​អ្នកនឹង​មានឱកាស​សហការ​ជាមួយ​អតិថិជន​ដ៏​មាន​សក្តានុពល​។ ថ្ងៃនេះ​មាន​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​នៅក្បែរ​មនុស្ស​ដែឡ​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសារ​ឆ្នាំរកា​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​រាល់​ទំនង​ទំនង បញ្ចៀស​ទំនាស់​ក្នុង​ការងារ​នាំ​ឲ្យ​គូប្រជែង​យក​ប្រៀបបាន​។ ហិរញ្ញវត្ថុ​មិនល្អ​អ្នកលេង​ភាគហ៊ុន ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​។ មនោសញ្ចេតនា​ងាយ​សង្ស័យ​យល់ច្រឡំ​គ្នា​នាំ​ឲ្យ​មានការ​ឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ​បង្កប់​ហានិភ័យ​ច្រើន ប្រែប្រួល ដូច្នេះ​គួរ​ត្រៀម​ផ្លូវចិត្ត​ប្រឈម​។ ចំណូល​មិនសូវ​ល្អ ត្រូវ​ប្រឹងប្រែង​បន្ថែម​កុំ​រំពឹង​លើ​ព្រេងវាសនា​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​រក​ចំណុចរួម​ឃើញ​ហេតុនេះ​តែង​ឈ្លោះប្រកែក​គ្នា​ជាប្រចាំ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ច្រើន​ដល់​ការងារ​ត្រូវ​តាំងស្មារតី​កុំ​បណ្តែតបណ្តោយ​នាំ​ឲ្យ​រង​ការស្តីបន្ទោស​ដាក់ពិន័យ​ពី​ថ្នាក់លើ​។ ថ្ងៃនេះ​មានឱកាស​រកប្រាក់ ប៉ុន្តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក ដើម្បី​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ស្អិតរ​មួ​ត​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ឆេវឆាវ​ងាយ​បង្កើត​ឱកាស​ឲ្យ​គូស​ត្រូវយក​ប្រៀប​។ លុយ​ចូល​តាម​ទ្វារ​មុខ បែរជា​ចេញទៅ​វិញ​តាម​ទ្វារក្រោយ ប្រសិន​នៅតែ​រក្សា​ទម្លាយ​ចាយលុយ​របៀបនេះ យូរ​ឬ​ឆាប់​អ្នកនឹង​ស្តាយក្រោយ​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ អ្នក​ទាំង​២​ងាយ​ឈ្លោះប្រកែក​គ្នា​នាំ​ឲ្យ​ទំ​នា់​ទំនង​ប្រេះឆា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ស​, លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​ធ្វើ​ពេញដៃពេញជើង ហេតុនេះ​លំបាក​សម្រេច​បានល្អ​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា ប្រសិន​មានការ​យល់ច្រឡំ​គ្នា​ត្រូវ​ប្រញាប់​ដោះស្រាយ កុំ​ទុក​យូរ នឹង​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​២​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ​មាន​ស្ថិរភាព​នាំមក​នូវ​ប្រភព​ចំណូល​នឹងនរ​អាច​ឲ្យ​អ្នក​ស្ងប់​ចិត្តបាន​។ ចេញ​ក្រៅ​ត្រូវ​ប្រយ័ត្ន​កុំ​យកតាម​ខ្លួន​ច្រើ​នូវ​លុយកាក់ ឬ​ទ្រព្យ​មានតម្លៃ​។ មនោសញ្ចេតនា សុខដុមរមនា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​រក្សាបាន​ស្ថិរភាព​សព្វថ្ងៃ កុំ​ឲ្យ​អ្នកដទៃ​ដណ្តើមយក​ស្នាដៃ​របស់ខ្លួន​។ ថ្ងៃនេះ​ប្រយ័ត្ន​មាន​ជន​បោកប្រាស់​មក​ល្បួង​អ្នក​ឲ្យ​ចូលក្នុង​អន្ទាក់​របស់គេ​។ មនោសញ្ចេតនា ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ កុំ​ចាប់បង្ខំ​ឲ្យ​គូ​ត្រូវ​ធ្វើតាម​គំនិត​របស់ខ្លួន នាំ​ឲ្យ​មាន​ភាព​តានតឹង ឈ្លោះប្រកែក​ជាប្រចាំ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ព្យាយាម សកម្ម​បន្ថែមទៀត​អ្នកនឹង​ត្រូវបាន​ថ្នាក់លើ​ជឿជាក់ ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​។ ថ្ងៃនេះ​មានឱកាស​រក​ចំណូល​ល្អ គួរ​ឧស្សាហ៍​ទាក់ទង​ជាមួយ​មិត្តភក្តិ​។ មនោសញ្ចេតនា មាន​អ្នក​លប​តាម​ថែទាំ យកចិត្តទុកដាក់​ដល់​អ្នក​ដោយ​គ្រាន់តែ​សង្កេត​បន្តិច​អ្នកនឹង​ដឹង​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។​ការងារ​គ្រប់យ៉ាង​ដំណើរការ​យ៉ាង​ល្អប្រសើរ មានឱកាស​ពង្រីក​ស្នាដៃ កុំ​ខកខាន​ឲ្យ​សោះ​។ យីអ៊ុន​ឡើង អាច​វិនិយោគ​ជោគជ័យ​។ មនោ​ស​ញ្ចេ​ត អ្នក​នៅ​លីវ​មានឱកាស​ដ៏​ប្រសើរ​ក្នុង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មី អ្នកមាន​គូ​ឬ​បាន​រៀបការ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ដើម្បី​ជ្រៀតចូល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ កា​ងារ​សភាព​ផ្លូវចិត្ត​មិន​នឹងនរ ងាយ​មានការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួនឯង​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា កុំ​រុញ​ខ្លួន​ផ្ទប់​នឹង​ជញ្ជាំង ថយ​មួយ​ជំហាន​នឹង​ល្អប្រសើរ​មកវិញ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×