Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អែមល្ហែម​ណាស់​! ភរិយា​ឯកឧត្តម គួច ចំរើន សរសើរ​ទឹកចិត្ត​ស្វាមី​ខំ​ក្តាប់​អំបុក​ក្នុង​ដៃ​រាប់​ម៉ោង​ទុក​ជូន​ប្រពន្ធ​នៅផ្ទះ​

spot_img

​ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្មីៗ​នេះ​បានធ្វើឱ្យ​ឧ​ត្ត​ម​ភរិយា​រំភើបចិត្ត​ជាខ្លាំង​ជាមួយនិង​ទឹកចិត្ត​ក្នុងនាម​ជា​ស្វាមី​ម្នាក់ សុខចិត្ត​ក្តាប់​អំបុក​រាប់​ម៉ោង​តាំងពី​កន្លែង​កម្មវិធី ដើម្បី​ផ្ញើ​ភរិយា​ដែល​កំពុង​រង់ចាំ​នៅផ្ទះ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ឧ​ត្ត​ម​ភរិយា​ឯកឧត្តម គួច ចំរើន បាន​បង្ហោះ​យ៉ាងដូច​ច្នេះ​ថា «​រឿងនិទាន​មុន​ចូល​គេង​! «​ទឹកចិត្ត​!​អំបុក​គេ​ដាល់​ដាក់​បេះដូង​»(​ប្តី​ចេញទៅ​កម្មវិធី ប្រពន្ធ​នៅផ្ទះ​កំដរ​កូន មិនបាន​ប៉ុន្មាន​ម៉ោង​ប្តី​មកពី​កម្មវិធី​វិញ​។ គ្រាន់តែ​ឡាន​ឈប់​ភ្លាម​ប្តី​ចុះ​ដើរ​សំដៅ​មករក​ប្រពន្ធ​ឱ្យ​ហុចដៃ​មកឱ្យ​ប្តី​! ប្រពន្ធ​ហុចដៃ​ភ្លាម មិនដឹងថា​ជា​អ្វី ស្រាប់តែ​ប្តី​ទម្លាក់​អំបុក​ពី​កណ្តាប់ដៃ​ប្តី​មក​ដៃ​ប្រពន្ធ​ហើយ​ប្រាប់ថា យប់​នេះ​គឺ​យប់​អកអំបុក​សំពះ​ព្រះ​ខែ​! ទឹកចិត្ត​ប្រពន្ធ​ពេលនោះ​ហួសចិត្ត​មិន​នឹកស្មានថា​ប្តី​ខ្លួន បែរជា​សុខចិត្ត​ក្តាប់​អំបុក​ក្នុង​ដៃ​តាំងពី​កន្លែង​កម្មវិធី ជាប់​ក្នុង​ឡាន​រហូត​ដល់ផ្ទះ​ដែលមាន​ចម្ងាយ​ឆ្ងាយ​សិប​គីឡូ​! សួរថា​តើ​ចង់បាន​អ្វី​ទៀត​? នេះហើយ​ទឹកចិត្ត​! តាមពិត សម្រាប់​ប្តី​នាពេលនេះ​ចង់បាន​អំបុក​មិន​ពិបាក​ទេ តែ​សុខចិត្ត​ក្តាប់​អំបុក​ក្នុង​ឡាន​យកមក​ផ្ញើ​ប្រពន្ធ ដែល​ចាំ​នៅផ្ទះ​អត្ថន័យ​គឺថា អំបុក​មួយ​ក្តាប់​ជា​ទឹកចិត្ត​ប្តី បេះដូង​ប្តី​បានដាក់​ក្នុង​អំបុក​ដែល​ក្តាប់ជាប់​ជិះឡាន​រាប់សិប​គីឡូម៉ែត្រ​។ គ្រួសារ​សប្បាយ​ជុំគ្នា​នា​ថ្ងៃបុណ្យ​អ៊ុំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ទោះជា​ឆ្នាំនេះ មិនបាន​ប្រារព្ធ​ពិធីបុណ្យ​មែន​តែ​ទឹកចិត្ត​នៅ​ដដែល​។ ជូនពរ​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​»​។​

​ក្រោយពី​បាន​បង្ហោះ​រឿងនិទាន​ដែល​កើតឡើង ពី​រឿង​ពិត​នៃ​ជីវិត​គ្រួសារ​យ៉ាង​កក់ក្តៅ​របស់​ឯកឧត្តម គួច ចំរើន និង​ភរិយា​រួចមក ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ចូលទៅ​ខំ​មិន សរសើរ​រំភើប និង​ចែករំលែក​លើ​បណ្តាញ​សង្គម​ផងដែរ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×