Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​ផ្ទាល់ខ្លួន​អតិថិជន​របស់​កម្មវិធី Eatigo ជាង ២,៨​លាន​គណនី ត្រូវបាន​ដាក់លក់​ដោយ​ខុសច្បាប់​នៅលើ​អន​ឡាញ​

spot_img

ភ្នំពេញ​៖​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ កម្មវិធី​បម្រើសេវា​កម្ម កក់​តុ​សម្រាប់​ភោជនីយដ្ឋាន Eatigo ដែលមាន​ទីតាំងនៅ​ប្រទេស​ថៃ និង​សិង្ហ​បុរី​បានធ្វើ​ការជូនដំណឹង​ទៅ​អតិថិជន​ខ្លួន​តាមរយៈ​អ៊ីមែល ដោយ​បញ្ជាក់​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការចូល​ទាញយក​ទិន្នន័យ​អតិថិជន​ដោយ​គ្មាន​ការអនុញ្ញាត បន្ទាប់ពី​ទិន្នន័យ​ទាំងនោះ​ត្រូវបាន​បង្ហោះ​លក់​នៅតាម​បណ្តា​គេហទំព័រ​មួយចំនួន​។ ទិន្នន័យ​ដែល​បាន​ដាក់លក់​ទាំងនោះ​មាន​ចំនួន​ប្រមាណ​ជាង ២,៨​លាន​គណនី ហើយ​ភាគច្រើន​ជា​ទិន្នន័យ​មកពី​អតិថិជន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ហុងកុង និង​ប្រទេស​ថៃ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​ក្រុមហ៊ុន Eatigo ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ទិន្នន័យ​ដែល​បាន​លួច​យកទៅលក់​ទាំងនោះ​មានដូចជា ឈ្មោះ​អតិថិជន អាសយដ្ឋាន​អ៊ីមែល និង​លេខ​ទូរ​សព្ទ គឺ​បាន​កើតឡើង​តាំងពី​ជាង​១៨​ខែ​មុន​មកហើយ ដោយឡែក​លេខ​សម្ងាត់​គណនី​របស់​អ្នកប្រើប្រាស់​គឺ​មិនមាន​ផលប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ធ្វើការ​ប្តូរ​លេខ​សម្ងាត់​ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ​។ ចំពោះ​ទិន្នន័យ​ទាក់ទង​នឹង​ក្រេ​ឌី​ត​កាត​ក៏​មិនមាន​ការប៉ះពាល់​ដែរ ដោយសារ​ក្រុមហ៊ុន​មិនបាន​រក្សាទុក​ព័ត៌មាន​ទាំងនោះ​នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ពួកគេ​ឡើយ​។​

​ករណី​ខាងលើនេះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែបាន​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ឱ្យ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការទាញយក​កម្មវិធី​ណាមួយ​មក​ប្រើ ព្រមទាំង​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​មុនពេល​បញ្ចូល​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ​ទៅក្នុង​កម្មវិធី​ទាំងនោះ​។ អ្វីដែល​សំខាន់​គឺ​លោកអ្នក​គួរតែ​ស្វែងយល់ថា​តើ​ក្រុមហ៊ុន​ដែល​បង្កើត​កម្មវិធី គឺជា​ក្រុមហ៊ុន ធំ ល្បី ដែល​បាន​ចំណាយ​ថវិកា​និង​ពេលវេលា​ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ទិន្នន័យ​របស់លោក​អ្នក ហើយ​វា​មិនមែនជា​ក្រុមហ៊ុន​ដែល​បង្កើត​កម្មវិធី​សម្រាប់តែ​រកប្រាក់​ចំណេញ​ក្នុង​រយៈពេល​ខ្លី​នោះទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×