Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ទៅបុក​ទួល រួច​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​លូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​ឡើង​ទួល​ទប់​ចង្កូត​មិនទាន់​បណ្តាល​ឲ្យ​ដួល​បោក​នឹង​លូ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០​និង​៣០ នាទី​យប់​ថ្ងៃ​អង្គារ​ទី​៣ ខែ វិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ ​(1BQ-65 02) ​ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង​ក្នុង​ល្បឿន​លឿន ខ​ណៈមកដល់​ចំណុចកើតហេតុ​ផ្លូវ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​ឡើង​ទួល រួច​ក៏​ដួល​ខ្ទាត​ទៅបុក​នឹង​លូ​បណ្តាល​ឲ្យ​បែក​ខួ​រស្លាប់​ភ្លាមៗ​។

​សូមបញ្ជាក់ សព​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ ចុះមក​ដល់​ធ្វើ​កំណត់ហេតុ និង​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព រថយន្ត​សា​ម៉ុ​យ​យកទៅ​តម្កល់ទុក​នៅ​វត្ត​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​បន្ត ៕​ ដោយ​៖ សា មេ​ត​

spot_img
×