Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​៣​នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​បទ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រូប​បដិមា​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ យុវជន​បីនាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រូប​បដិមា​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ចំណែកឯ​តៃកុង​រងរបួស​ធ្ងន់​បញ្ជូន​យកទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០ នាទី​យប់​ថ្ងៃ​អង្គារ​ទី​៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣​នាក់​បើករថយន្ត​ម៉ាក range rover ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BI 1669 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​និង​រូប​បដិមា​ជាច្រើន​អង្គ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង ។ ចំណែកឯ​នាក់​បើកប​រថយន្ត​រងរបួស​ធ្ងន់​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​ចុះមក​ដល់​ធ្វើ​កំណត់ហេតុ និង​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕ ​ដោយ​៖ សា មេ​ត​

spot_img
×