Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ព្រោះ​ចេញ​មូលប្បទានប័ត្រអត់លុយ ជាង​៥​ម៉ឺន​ដុល្លារ ដេី​ម្បី​ធានា​សង​ជនរងគ្រោះ​

spot_img

​ភ្នំពេញ​៖ មន្ត្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ សុ​ត ឡុង ពីបទ​ចេញ មូលប្បទានប័ត្រ​អត់​សាច់ប្រាក់។

​ប្រភព​បាន​បន្តថា ឈ្មោះ សុ​ត ឡុង បាន​ពឹង​ជនរងគ្រោះ​ឲ្យ​ជួយ​រក​ខ្ចីប្រាក់​គេ​ចំនួន​ជាង ៥៣០៥០ ដុល្លារ និង​បានចេញ មូលប្បទានប័ត្រ​មួយ​សន្លឹក​ដេី​ម្បី​ធានា​សង​ជនរងគ្រោះ ។ លុះដល់​ថ្ងៃ​កំណត់​ត្រូវ​សងលុយ​ជនរងគ្រោះ បាន​យក​មូលប្បទានប័ត្រ​ដែល​មានតម្លៃ ៥៣០៥០ ដុល្លារ ទៅ​ធនាគារ​បេី​កលុយ ខាង​ធនាគារ បញ្ជាក់​ថា មូលប្បទានប័ត្រ​នេះ​គ្មាន​លុយ​ទេ ។ ហេតុនេះហើយ​ទើប​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាមច្បាប់ ។

សមត្ថកិច្ច​បង្ហើប​ថា នៅ​ព្រឹក​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ឈ្មោះ សុ​ត ឡុង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×