Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហ៍​ពិត មិន​គិត​គីឡូ​! កូនក្រមុំ​រៀប​មង្គលកា​រហើយ បាន​ពោល​ពាក្យ​ដ៏​មានន័យថា មនុស្ស​ស្រី​គ្រប់គ្នា​តែង​ប្រាថ្នា​…

spot_img

​ភ្នំពេញ​៖ ជាការ​ពិតណាស់ មនុស្ស​ស្រី​ដែល​កើតមក បែរជា​ធម្មជាតិ​ផ្តល់​ឲ្យ​មាន​រូបរាង​មិន​ស្អាត​ស្រ​ឡូ​ន ពោលគឺ​ត្រូវបាន​គេ​ចំឡក​ឲ្យ​ថា​ធាត់​ស្អៀច​ដូច​ជ្រូក ឬ ត្បាល់កិន​ជាដើម នោះ​តែងតែ​គិតថា ខ្លួន​ប្រហែល​គ្មាន​អ្នក​បេតី និង​មាន​ថ្ងៃ​មង្គល​ជ័យ ពេញ​មួយជីវិត​ហើយ​មើលទៅ​។ តែ​ទោះយ៉ាងណា ជីវិត​មនុស្ស​ម្នាក់ៗ​កើតមក​ក្នុង​ជាតិ​នេះ គឺ​ត្រូវតែមាន​គូ គ្រាន់តែ​គូព្រេង​ចូលមក​យូរ និង​ឆាប់​ប៉ុណ្ណោះ ព្រោះថា​សេចក្តីស្រឡាញ់​របស់​មនុស្ស​មិន​ថា​ស្រី​ឬ​ប្រុស គឺ​មិន​ដូចគ្នា​នោះទេ ហើយក៏​មិន​ស្ថិត​តែ​ទៅលើ​រូប​សម្ផស្ស​ស្អាត​នោះដែរ តែ​អ្វីដែល​សំខាន់​គឺ​ចិត្ត​រវាង​អ្នក​ទាំងពីរ​មាន​ចំពោះ​គ្នា គ្រប់គ្រាន់​ហើយ​។​

​ដោយឡែក ក្រឡេក​មក​មើល​គូស្នេហ៍​១​គូ​នេះ​វិញ ដែល​បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម កាលពី​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជា ច្រើន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ជាពិសេស​កូនក្រមុំ បើទោះជា​មាន​រូបរាង​ធាត់​ទ្រលុកទ្រលន់​ដូច​ជ្រូក​ក៏ពិតមែន តែ​ជាមួយ​ការតុបតែង​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ ឃើញថា​ពិតជា​យ៉ាង​ស្រស់ស្អាត​ខ្លាំងណាស់ ហើយ​អ្នក​ទាំងពីរ​ព្រមទាំង​បង្ហាញ​នូវ​ស្នាមញញឹម​រកគ្នា​យ៉ាង​រីករាយ ដែល​ទៅ​ពិតជា​សម​គ្នា​ខ្លាំង​មែនទែន​។​

​ជាមួយ​ថ្ងៃ ដ៏​វិសេសវិសាល និង​មានន័យ​បំផុត​ក្នុង​ឆាកជីវិត​របស់ខ្លួន នារី​ជា​កូនក្រមុំ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Horng ក៏បាន​បញ្ចេញ​អារម្មណ៍​យ៉ាង​រំភើប ព្រោះ​មិន​នឹកស្មានថា​មាន​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃ​ដែល​មនុស្ស​គ្រប់គ្នា​រង់ចាំ ហើយក៏​ជា​ថ្ងៃ​ដែល​មានន័យ​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ ថ្ងៃ​ដែលមាន​មនុស្ស​ជាច្រើន​សម្លឹងមើល​មក​តែ​យើង 2​នាក់ វា​ពិតជា​រំភើប​ខ្លាំងណាស់ ទីបំផុត​ខ្ញុំ​មាន​ថ្ងៃ​នេះហើយ អរគុណ​ក្តី​ស្រលាញ់​បង​មាន​ចំពោះ​អូន ឆាត វាសនា ខ្ញុំ​ជឿថា​មនុស្ស​ស្រី​គ្រប់ៗ​រូប​ប្រាថ្នា​ចង់​មាន​ថ្ងៃនេះ​ដូចគ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×