Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​និង​គ្រឿងចក្រ ​ត្រូវបាន​លែង​ទាំងយប់ ​ក្រោយ​ពី​ឃាត់​បាន​មួយ​ដង្ហើមចង្រិត​

spot_img

កំពង់ឆ្នាំង​៖ គ្រឿងចក្រ​និង​រថយន្ត​ជាច្រើន​គ្រឿង ដែល​ត្រូវ​បាន​កម្លាំងចម្រុះ​របស់​ខេត្ត​ចុះ​ទៅ​ឃាត់ទុក ក្នុង​បទល្មើស​​ជីក​កាយ​ដី​ក្នុងតំបន់ហាមឃាត់ និង គ្មាន​លិខិត​អនុញ្ញាតនោះ ត្រូវបាន​គេ​ដោះលែង​ទៅវិញ​ស្ងាត់ៗ​អស់​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៨ ។​


​ការដោះលែង​គ្រឿងចក្រ​និង​រថយន្ត​ប្រព្រឹតល្មើស​ទាំងយប់​ ដោយ​មិន​បន្ត​និតិ​វី​ធី​បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដាក់​ការសង្ស័យថា ជាការ​ត្រូវដង​ត្រូវផ្លែ​គ្នា​ក្រោយ​ពី​ទទួលបាន​ទឹកតែ​ទឹក​ស្ករ​ពី​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​។​

សូមបញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល ថ្ងៃទី​០៩ កុម្ភៈ ២០១៨ បាន​ចុះ​ឃាត់​គ្រឿង​ចក្រ​ជាច្រើន​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព ជីក​ក​កាយ​ដី នៅក្នុង​តំបន់​ហាមឃាត់​ និង​គ្មាន​ច្បាប់​អនុញ្ញាត ​ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​វត្ថុតាង រួមមាន ៖ រថយន្ត​ដឹក​ដី​ចំណុះ ១៣​មែត្រ​គូប ចំនួន​៨ គ្រឿង ,​អា​ប៊ុល ១​គ្រឿង ,​អាអ៊ិ​ច ៣​គ្រឿង និង រថយន្ត​ដឹក​ទឹក ១​គ្រឿង​ផង​ដែរ​។​

​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​មួយរូប​បាន​អោយដឹងថា ការ​ដោះ​​លែង​គ្រឿងចក្រ និង រថយន្ត​ទាំង​នេះ មិន​បាន​ធ្វើការ​ផាក​ពិ​​ន័យ ឬ តម្រូវអោយ​ម្ចាស់​បង់លុយ​អ្វី​ឡើយ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បជ្ឈប់​មិន​អោយធ្វើ​សកម្មភាព​​តទៅ​ទៀត​តែ​ប៉ុណ្ណោះ ៕​ ​ដោយ​ ៖ ចៅ​សន​

spot_img
×